ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល ដាក់ឲ្យរៀបចំនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់ដាក់ឱ្យអនុវត្តនៅផ្សារទំនើប និងផ្សារសាធារណៈទាំងអស់ នៅទូទាំងប្រទេស

50

 

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចេញលិខិតមួយ ស្តីពី ការរៀបចំ និងនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់ដាក់ឲ្យអនុវត្ត នៅផ្សារទំនើប និងផ្សារសាធារណៈទាំងអស់ នៅទូទាំងប្រទេស។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានឲ្យដឹងថា ដោយពិនិត្យឃើញ ស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មានសភាពធូរស្រាល និងដើម្បីជំរុញដំណើរការនៃសេដ្ឋកិច្ច និងសង្គមជាតិ ទាំងមូលទៅតាមគន្លងប្រក្រតីភាពថ្មី សូមក្រសួងទេសចរណ៍ត្រៀមរៀបចំនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ដាក់ឱ្យ អនុវត្តនៅផ្សារទំនើប និងផ្សារសាធារណៈទាំងអស់នៅទូទាំងប្រទេស នីតិវិធីប្រតិបត្តិស្តង់ដារត្រូវផ្តោតទៅលើ ទាំងវិធានសុខាភិបាល វិធានការរដ្ឋបាល និងវិធានការច្បាប់ ដើម្បីធានាបានទាំងផ្នែកសុខភាពសាធារណៈ ទាំងការងើបឡើងវិញ នៃសេដ្ឋកិច្ចជាតិ៕

អត្ថបទដែលជាប់ទាក់ទង