ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញ ចាត់តាំង ប្រធានមន្ទីរសង្គមកិច្ច រាជធានី នាំអំណោយ ជូនអតីតចៅសង្កាត់ព្រែកប្រា មានជំងឺ

86

 

ភ្នំពេញ៖នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ដោយបានទទួលការចាត់តាំងដោយផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ,លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទារាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ អញ្ជើញចុះសាកសួរសុខទុក្ខ ព្រមទាំងនាំយកថវិកាមួយចំនួន ជូនលោក ជួប ស៊ីថា ដែលជាអតីតចៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បច្ចុប្បន្នកំពុងមានបញ្ហាសុខភាពហើយសម្រាកសម្រាកព្យាបាលនៅផ្ទះ ដែលមានអាស័យដ្ឋានភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង