រដ្ឋបាលរាជធានីណែនាំអំពីវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន នៅភូមិសាស្ត្ររាជធានីភ្នំពេញ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ បានធ្វើការណែនាំដល់រដ្ឋបាលខណ្ឌទាំង១៤ ស្ថាប័នពាក់ព័ន្ធ មន្ទីរធម្មការ និងសាសនា និងគ្រប់វត្តអារាមទាំងអស់ ឱ្យចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី ប្រភេទដែលតា (Delta) ក្នុងឱកាស បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ និងបុណ្យកឋិនទាន ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ ១៥កើត ខែកត្តិក ត្រូវនឹងថ្ងៃទី ២២ ខែតុលា ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ៕