អភិបាលខណ្ឌកំបូលទទួលអំណោយពីអគ្គនាយកក្រុមហ៊ុន ពៅ សុវ៉ាន់ណារ៉ា ឌីវើឡូបមិន ឯ.ក គម្រោងលំនៅដ្ឋាន ភី.ភី.អិន ហូម
ភ្នំពេញ៖លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានជួបសំណេះសំណាលជាមួយ លោក ភាគ ផាននី អគ្គនាយកក្រុមហ៊ុន ពៅ សុវ៉ាន់ណារ៉ា ឌីវើឡូបមិន ឯ.ក គម្រោងលំនៅដ្ឋាន ភី.ភី.អិន ហូម ព្រមទាំងសហការី និងទទួលអំណោយសប្បុរសធម៌រួមមាន៖ អង្ករចំនួន៥០បាវ(២៥គីឡូក្រាម/បាវ) ត្រីខ០៣កេស(៣០យួរ) ទឹកសុទ្ធ១០កេស និង៥០យួរ មី១០០កេស ម៉ាស់០២កេស(១០០ដុំ) អាលកុល០២កាន និងថវិកាមួយចំនួនក្នុងគោលបំណងចូលរួមចំណែកជាមួយរដ្ឋបាលខណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈ ដែលបច្ចុប្បន្នរដ្ឋបាលខណ្ឌបាននិងកំពុងធ្វើយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងសកម្មភាពមនុស្សធម៌ជាអាទិភាពផ្សេងៗទៀតជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌកំបូល។
ក្នុងនាមក្រុមប្រឹក្សាខណ្ឌ និងប្រជាពលរដ្ឋខណ្ឌកំបូលទាំងមូល លោកអភិបាលខណ្ឌកំបូលសូមប្រសិទ្ធិពរជ័យជូនដល់ក្រុមហ៊ុន ពៅ សុវ៉ាន់ណារ៉ា ឌីវើឡូបមិន ឯ.ក គម្រោងលំនៅដ្ឋាន ភី.ភី.អិន ហូម ព្រមទាំងសហការី សូមជួបតែពុទ្ធពរទាំង៤ប្រការជាពិសេសសូមឲ្យក្រុមហ៊ុនទទួលបានជោគជ័យក្នុងបេសកកម្មរបស់ខ្លួន និងមានអតិថិជនគាំទ្រជានិច្ច៕