ជនសង្ស័យម្នាក់ រំលោភក្មេងស្រី ត្រូវបញ្ជូនទៅតុលាការ
ស្រុកកងមាស ៖ អធិការដ្ថាននគរបាលស្រុកអណ្ដូងមាស បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ករណី រំលោភសេពសន្ថវៈលើក្មេងស្រី អាយុ ៤ឆ្នាំ។
ករណីនេះ បានកើតឡើងកាលពីថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២១វេលាម៉ោង ១៧ និង ២០ នាទី នៅចំណុចក្រុមហ៊ុន៧៥ ការដ្ឋានទី ៦ ស្ថិតនៅភូមិកាណាត ឃុំតាឡាវស្រុកអណ្ដូងមាសខេត្តរតនគិរី។
ជនរងគ្រោះឈ្មោះស.រស.ណ ភេទស្រី អាយុ ៤ ឆ្នាំ ជនជាតិខ្មែរឥស្លាម សញ្ជាតិខ្មែរ ស្រុកកំណើតភូមិរការពប្រាំទី១ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ជនសង្ស័យឈ្មោះចាន់ សុខជឿន ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរសញ្ជាតិខ្មែរមុខរបរកម្មករ ទីកន្លែងកំណើតភូមិចារស្ទឹងតាថុក ឃុំចុងជាច ស្រុកតំបែរខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្នភូមិកាណាត ឃុំ តាឡាវ ស្រុកអណ្ដូង មាស ខេត្តរតនគិរី បានធ្វើរំលោភសេពសន្ថវៈ (យកម្រាមដៃលូកចូលប្រដាប់ភេទលើអនិតិជន)។
មុនកើតហេតុជនសង្ស័យឈ្មោះចាន់ សុខជឿន បានបបួលជនរងគ្រោះ ទៅលេងចំការកៅស៊ូ រួចបានយកទូរសព្ទឱ្យលេង ហើយក៏បានយកចង្អុលដៃ លូកចូលប្រដាប់ភេទរបស់ជនរងគ្រោះ។
ក្រោយពីទទួលបណ្តឹងភ្លាមកម្លាំងជំនាញបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាឡាវដោយមានការសម្របសម្រួលពីលោក ហាង សម្បត្តិ ព្រះរាជអាជ្ញារងអមសាលា ដំបូងចុះទៅដល់កន្លែងកើតហេតុហើយឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕