អភិបាលខណ្ឌបឹងកេងកង ចុះចែកអំណោយ ដល់ប្រជាពលរដ្ឋ ទីទ័លក្រ៤០គ្រួសារនៅបឹងកេងកងទី២
ភ្នំពេញ៖ប្រជាជនទីទ័លក្រប្រមាណជា៤០គ្រួសារដែលរស់នៅក្នុងមូលដ្ឋានសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញត្រូវបានលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និង សហការីអញ្ជើញជួបសំណេះសំណាលដោយចែកអំណោយជូនដល់ពួកគាត់ទុកដោះស្រាយជីវភាពប្រចាំថ្ងៃនាឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនាឆ្នាំនេះ២០២១កាលពីព្រឹកថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២១នេះ។
លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានអញ្ជើញចុះចែកអំណោយជូនដល់បងប្អូនប្រពលរដ្ឋដែលកំពុងមានជីវភាពខ្វះខាតចំនួន ៤០គ្រួសារ ផ្លូវលេខ ២៨៨ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃបានមួយរយៈពេលខ្លីហើយអំណោយដែលចែកជូនប្រជាជនក្រីក្រទាំង៤០គ្រួសារនោះដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ១០គីឡូ ចំនួន ០១បាវ,មី ចំនួន ១០ កញ្ចប់,ទឹកត្រី ២ ដប,ទឹកស៉ីអ៉ីវ ២ ដប,ត្រីខ ៥ កំប៉ុង ,ស្ករស ១ គីឡូ ផងដែរ។
ឆ្លៀតក្នុងឱកាសនោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងក៏បានមានមតិលើកឡើងដោយរំលឹកទៅដល់បងប្អូនប្រជាជនទាំងអស់នៅមូលដ្ឋានខណ្ឌបឹងកេងកងអោយបន្តមើលថែទាំសុខភាពជាប្រចាំ និង ចូលរួមអនុវត្តន៍នូវវិធានការដោយបង្ការទប់ស្កាត់នៃជំងឺកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាលពោលគឺយើងរួមដៃគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩។
ដូចនេះសូមបងប្អូនបន្ដចូលរួមអនុវត្ដនូវវិធានការរបស់ក្រសួងសុខាភិបាល និង ចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា«៣ការពារ និង ៣កុំ»គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ៕