ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន ចុះពិនិត្យតាមទីវត្តអារាម ទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩

88

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២១នេះដោយអនុវត្តន៍តាមអនុសាសន៍ពីសំណាក់លោកឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង យោងតាមសេចក្ដីសម្រេចលេខ ៩៥សសរ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការផ្អាករៀបចំពិធីបុណ្យកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌលោកថេង សុថុល អភិបាលខណ្ឌចំការមនដោយបានដឹកនាំកម្លាំងមន្ត្រីពាក់ព័ន្ធចុះត្រួតពិនិត្យនៅតាមបណ្ដាទីវត្តអារាមក្នុងភូមិសាស្ត្រខណ្ឌចំការមន នៃរាជធានីភ្នំពេញដើម្បីទប់ស្កាត់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងសម្របសម្រួលដល់ក្រុមគ្រូពេទ្យក្នុងការយកសំណាកព្រះសង្ឃនៅតាមវត្តអារាមនានាក្នុងមូលដ្ឋានខណ្ឌចំការមនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង