រកឃើញមានកូវីដ១៩ ចំនួន៥អង្គនាក់ នៅវត្តចំនួន២ ក្នុងចំណោម៥វត្ត នៅខណ្ឌប្ញស្សីកែវ
ភ្នំពេញ៖នៅថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១ ចាប់ពីម៉ោង ៨ៈ០០នាទី ដល់ពេលរសៀល អាជ្ញាធរខណ្ឌឫស្សីកែវ និង អាជ្ញាធរសង្កាត់ដែលមានវត្ត បានចុះសហការជាមួយក្រុមគ្រូពេទ្យ TYDA យកសំណាកព្រះសង្ឃគង់នៅវត្តទាំង ៥ និងយាជី តាជី ក្មេងវត្តទាំងអស់ ក្នុងខណ្ឌឫស្សីកែវ សរុបទាំង៥វត្ត :បានយកសំណាក ព្រះសង្ឃ ចំនួន ២០២អង្គ បានយកសំណាកអាចារ្យ យាយជី តាជី អ្នកស្នាក់នៅវត្ត ចំនួន ១៣៦នាក់ (ស្រី៤៤) ។
ជាលទ្ធផល មានវត្តចំនួន02រកឃើញមានអ្នជំងឺកូវីដ-19
1-វត្ត ញាណរង្សី វិជ្ជមាន ព្រះសង្ឃ ០២អង្គ2-វត្តទួលសុវណ្ណារ៉ាម រកឃើញ យាយជី ០៣នាក់
ចំពោះមុខនេះព្រះសង្ឃ និងយាយជី ដែលរកឃើញ វិជ្ជមាន កូវីដ ១៩ ត្រូវ បាន និមន្ត និងបញ្ជូនទៅសម្រាកព្យាបាលនៅ ពហុកីឡាដ្ឋានជាតិ ៕