ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ មួយឆ្នាំមុន​ហើយគេចខ្លួន ត្រូវចាប់ខ្លួនតាមដីកា

78


កណ្តាល៖ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ដោយបានធ្វើការចាប់ខ្លួនជនសង្ស័យ ដែលបានលួងលោមរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ កាលពីមួយឆ្នាំ ហើយគេចខ្លួនបាត់។ ជនសង្ស័យត្រូវចាប់ខ្លួន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៥.៣០នាទី នៅចំណុចភូមិបឹងថ្នល់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា ផ្នែកនគរបាលនគរបាលយុត្តិធម៌ស្រុកអង្គស្នួល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ បាលម្កាក់ បានស្រាវជ្រាវបង្រ្កាបចាប់ខ្លួនតាមដីកា បានបុរសម្នាក់ ឈ្មោះ អ៊ឹម បូរ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ បឹងថ្នល់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ.៣០០ដក.បចខ/១៨ ចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ របស់លោក សាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល បុរសរូបនេះ ត្រូវចោទពីបទ៖ រួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ ប្រព្រឹត្តនៅភូមិបឹងថ្នល់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ ២០១៧ បទល្មើសព្រហ្មទណ្ឌមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ៤២ ច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។
ចំពោះករណីនេះសមត្ថកិច្ចជំនាញ កំពុងបន្តចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង