ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការ ឃុំខ្លួនបុរសម្នាក់ ពីបទបើកបរដោយធ្វេសប្រហែស បង្កគ្រោះថ្នាក់ចរាចរមានមនុស្សស្លាប់៣នាក់

56


ខេត្តកំពង់ចាម: លោក សួន សំណាង ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តកំពង់ចាម បានចេញដីកាបង្គាប់ សម្រេចឃុំខ្លួនជនជាប់ចោទម្នាក់ ពីបទ បើកបរដោយធ្វេសប្រហែសខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច និងគ្មានប័ណ្ណបើកបរ បង្កគ្រោះថ្នាក់ចរាចរ បណ្តាលឲ្យអ្នកដទៃស្លាប់។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី៣១ខែសីហា បានឲ្យដឹងថា ករណីបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុង
ប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច និងគ្មានប័ណ្ណបើកបរ ដែលបទប្បញ្ញតិស្តីពីចរាចរណ៍ផ្លូវគោក តម្រូវបណ្តាលឱ្យស្លាប់អ្នកដទៃ ដែលកម្លាំង
ជំនាញចរាចរណ៍ខេត្តកំពង់ចាម សហការណ៍ជាមួយកម្លាំងអន្តោប្រវេសន៍ ច្រកព្រលានយន្តហោះភ្នំពេញ បង្រ្កាបកាលពីថ្ងៃ
ទី២៩ ខែសីហា ឆ្នាំ២០១៨ ត្រូវបាន លោក សួន សំណាង ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន លេខ៤៧១ ត.ព្រ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ សម្រេចឃុំខ្លួនជនជាប់ចោទម្នាក់ ពីបទ បើកបរដោយធ្វេសប្រហែសខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចនិងគ្មានប័ណ្ណបើកបរ ដែលបទប្បញ្ញតិ ស្តីពីចរាចរណ៍ផ្លូវគោក តម្រូវបណ្តាលឱ្យស្លាប់អ្នកដទៃ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង២០ មានគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៧៩-៨០ ភូមិសង្កែឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពងចាម រវាងរថយន្តម៉ាកកាមរីបាឡែន ពាក់ស្លាកលេខភ្នំពេញ ២Q.៨៦២០ អ្នកបើកបរមិនស្គាល់ (រត់គេចខ្លួនបាត់) បើកពីជើងទៅត្បូងប៉ះទង្គិចជាមួយម៉ូតូម៉ាកC១២៥ គ្មានស្លាកលេខ (បុកដាច់បាត់) បើកបរដោយឈ្មោះ សូត ស្រីនិច ភេទស្រី អាយុ១៧ឆ្នាំ ទីលំនៅភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម (អត់ពាក់មួកសុវត្ថិភាព) និងបន្តទៅបុកកង់ជិះពីមុខម៉ូតូឈ្មោះ សូត សុខខេក ភេទប្រុស អាយុ១២ឆ្នាំ ទីលំនៅភូមិ/ឃុំជាមួយគ្នា បើកស្របទិសពីជើងទៅត្បូង។ ករណីនេះបណ្តាលឱ្យស្លាប់មនុស្ស៣នាក់ (ស្រីម្នាក់) គឺ១ -សូត ស្រីនិច ជិះម៉ូតូ ២-ខឿន សីហា ភេទប្រុស អាយុ៥ឆ្នាំរួមដំណើរពីក្រោយ ៣-សូត សុខខេក ជិះកង់។ របួសមនុស្សម្នាក់ប្រុសកំរិតស្រាល។ ខូចកង់និងម៉ូតូនិងរថយន្ត៣គ្រឿងលក្ខណៈស្រាល។ មូលហេតុនៃគ្រោះថ្នាក់ រថយន្តប្រើប្រាស់ល្បឿនលឿល បណ្តាលឲ្យទៅបុកម៉ូតូ និងកង់បើក ស្របទិសពីក្រោយតែម្តង។ វត្ថុតាងបានយរកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ កម្លាំងជំនាញចរាចរណ៍ខេត្តកំពង់ចាម សហការជាមួយកម្លាំងអន្តោប្រវេសន៍​ ច្រកព្រលានយន្តហោះភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សំអឿន ករុណា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតយោធា ទីកន្លែងកំណើតភូមិដំណាក់សង្កែ ឃុំព្រែកកំពិល ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ អាស័យដ្ឋានបច្ចុប្បន្ន នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពិល ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូន ទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ តាមបញ្ញតិមាត្រា៨៥ ចំណុច ក , គ , ឃ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឆ្នាំ២០១៥ ៕

អត្ថបទដែលជាប់ទាក់ទង