ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលបានផ្ទុះអាវុធប្រមាណ១០គ្រាប់ ដើម្បីបំបែកអំពីហឹង្សារវាងជនជាតិចិន២ក្រុមវាយតប់គ្នា

72

សមត្ថកិច្ច បង្ខំចិត្តផ្ទុះអាវុធជាង១០គ្រាប់ ដើម្បីបំបែកហ្វូងជនជាតិចិន២ក្រុម ក្រោយពីពួកគេបានវាយតប់គ្នា នៅលើផែទូក ស្ថិតក្នុងសង្កាត់៤ ក្រុងព្រះសីហនុ កាលពីកណ្តាលរាត្រី ឈានចូលថ្ងៃទី៣០សីហា ។

ប្រជាពលរដ្ឋរស់នៅទីប្រជុំជនក្នុងក្រុងព្រះសីហនុ បានអះអាងថា កាលពីយប់ម៉ិញនេះ មានជនជាតិចិនចំនួន២ក្រុមផ្សេង មានគ្នាប្រមាណ ៣០នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ចុះបង្រ្កាប។ ព្រមជាមួយគ្នានេះ សមត្ថកិច្ច ក៏បានផ្ទុះអាវុធជាច្រើនគ្រាប់ ដើម្បីបំបែកហ្វូងជនជាតិចិន ទាំងនោះ បន្ទាប់ពីពួកគេបានប្រើហឹង្សាវាយទាត់ធាក់គ្នា ហើយបានតដៃ ចំពោះវត្តមាន របស់សមត្ថកិច្ច កាលពីពាក់កណ្តាលអាធ្រាត្រ ថ្ងៃទី២៩ ខែសីហា ឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨។

ជម្លោះខាងលើនេះ កើតឡើងនៅចំណុចឆ្នេរអូរឈើទាល ក្បែរផែទូកទេសចរណ៍ ស្ថិតក្នុងសង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ទាក់ទងបញ្ហានេះ មន្រ្តីនគរបាលមូលដ្ឋានឲ្យដឹងថា ជម្លោះវាយទាត់ធាក់គ្នា រវាងជនជាតិចិន ២ក្រុមផ្សេងគ្នា ដែលមន្ត្រីនគរបាល ឈានដល់ផ្ទុះអាវុធបំបែកហ្វូង ព្រោះជនជាតិចិនទាំងនោះ បានបង្កហឹង្សាបណ្តាលឲ្យរងរបួសសមត្ថកិច្ចនគរបាលម្នាក់។
ក្រុមជនជាតិចិន ដែលឈ្លោះទាស់ទែងគ្នានោះ គឺពួកគេមិនខ្លាចញញើត ចំពោះវត្តមាន របស់កម្លាំងសមត្ថកិច្ចនោះទេ៕

អត្ថបទដែលជាប់ទាក់ទង