អាជ្ញាធររាជធានីចុះពិនិត្យស្ថានភាពរស់នៅរបស់បងប្អូនក្បែរប្រឡាយស្ទឹងមានជ័យ ដើម្បីរៀបចំតបណ្ដាញទឹក ភ្លើងចូលតាមផ្ទះនីមួយៗ
ភ្នំពេញ៖ បន្ទាប់ពីមានការណែនាំរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ លោកមាន ចាន់យ៉ាណាអភិបាលរងរាជធានីភ្នំពេញនិងក្រុមការងារពាក់ព័ន្ធបានចុះពិនិត្យស្ថានភាពរស់នៅរបស់បងប្អូនក្បែរប្រឡាយស្ទឹងមានជ័យ ដើម្បីរៀបចំតបណ្ដាញទឹក ភ្លើងចូលតាមផ្ទះនីមួយៗ។
ប្រជាពលរដ្ឋសប្បាយរីករាយចំពោះដំណោះស្រាយ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដែលបានជួយសម្រួលដល់ពួកគាត់អាចរស់នៅសមរម្យជាងមុន៕