ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេសរដ្ឋមន្ត្រី គន់ គីម បានបន្តដឹកនាំអាជ្ញាធរ និងកងកម្លាំងចម្រុះ ប្រតិបត្តិការជួយសង្គ្រោះពលរដ្ឋរងគ្រោះ ដោយទឹកជំនន់

33
បន្ទាយមានជ័យ ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានបន្តដឹកនាំអាជ្ញាធរ និង កងកម្លាំង ចម្រុះខេត្តបន្ទាយមានជ័យ ប្រតិបត្តិការជួយសង្គ្រោះពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ទៅកាន់ទីទួលសុវត្ថិភាព ស្ថិតក្នុងឃុំបត់ត្រង់ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ ស្ថានភាពជំនន់ទឹកភ្លៀង នៅតែបន្តហក់ឡើង ក្នុងភូមិសាស្រ្តស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ដែលបណ្តាលឱ្យមានការជន់លិខផ្ទះសម្បែង ផលដំណាំ និងសត្វពាហនៈជាច្រើន។
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធ កំពុងយកចិត្តទុកដាក់ ត្រៀមជួយសង្គ្រោះ និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋតាមស្ថានភាពជាក់ស្តែង និងបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីតាមដានត្រួតពិនិត្យ និងគ្រប់គ្រងសភាពការណ៍ រួមជាមួយនិងការចល័តទូកសង្គ្រោះ គ្រប់គោលដៅដែលរងការគំរាមកំហែងដោយទឹកជំនន់ទូទាំងខេត្តបន្ទាយមានជ័យ ដើម្បីត្រៀមលក្ខណៈ ២៤ម៉ោងលើ២៤ម៉ោង ក្នុងការសង្គ្រោះប្រជាជន ក្នុងករណីមានហេតុការណ៍ធ្ងន់ធ្ងរកើតឡើង៕

 

អត្ថបទដែលជាប់ទាក់ទង