អភិបាលខណ្ឌទួលគោក ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ស៊ូយ ទី នាយផ្នែកសណ្តាប់ធ្នាប់ និងចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដែលរងរបួសកំពុងសម្រាកនៅមន្ទីរពេទ្យ
ភ្នំពេញ៖ដោយមានការយកចិត្តទុកដាក់ពីលោកជា ពិសី អភិបាលខណ្ឌទួលគោក បានផ្តល់ថវិការចំនួន ២លានរៀល ជូនដល់មន្រ្តីនគរបាលរងគ្រោះអំឡុងពេលអនុវត្តការងារ។
នៅព្រឹកថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ២០២១ លោកជា ពិសី អភិបាលខណ្ឌទួលគោក រួមដំណើរដោយលោកអភិបាលរង និង លោកប្រធានការិយាល័យ បានអញ្ជើញចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក ស៊ូយ ទី នាយផ្នែកសណ្តាប់ធ្នាប់ និងចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដែលបានរងរបួសអំឡុងពេលបំពេញភារកិច្ចអនុវត្តច្បាប់ចរាចរណ៍ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅផ្លូវ ២៧១ មុខផ្សារហេងលី នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យព្រះកុសមៈ៕