ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួង សាធារណការ តើអ្នកដឹងទេស្លាកសញ្ញា ទាំង២នេះមានន័យយ៉ាងដូចម្តេច

79

 

ភ្នំពេញ៖ នេះបេីយោងតាមប្រភពព័ត៌មានពី ផេកហ្វេសប៊ុកផ្លូវការរបស់ ក្រសួង សាធារ ណការ និង ដឹកជញ្ជូន បានបង្ហាញឱ្យដឹង នៅព្រឹកថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ ២០២១នេះថា៖ តើអ្នកដឹងទេស្លាកសញ្ញាទាំង២នេះមានន័យ យ៉ាងដូចម្តេច ?

ក្រសួងសាធារណការ បានបញ្ជាក់ថា៖ ស្លាក សញ្ញាលេខ១ សញ្ញានេះ តម្រូវឱ្យអ្នកបើកបរ យាន ជំនិះគ្រប់ប្រភេទ ត្រូវបន្ថយល្បឿន។ ស្លាក សញ្ញាលេខ២ សញ្ញានេះ ប្រើសម្រាប់ផ្ដល់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវ អំពីទីកន្លែងសម្រាប់ថ្មើរជើងដែលត្រូវឆ្លងកាត់។

បញ្ជាក់ករណីស្លាកសញ្ញាទាំងពីរនេះជាប់គ្នា មានន័យថា ជាការជូនដំណឹងទៅអ្នកបើកបរត្រូវបន្ថយល្បឿន និងប្រុងប្រយ័ត្ន ពីព្រោះនឹងមានអ្នកថ្មើរជើងឆ្លងកាត់នៅខាងមុខ។

ជាមួយគ្នានេះ ក្រសួង សូមស្នើសុំការសហ ការពីបងប្អូនប្រជាពលរដ្ឋក្នុងការរាយការណ៍តាមរយៈកម្មវិធីថែទាំផ្លូវ( ROAD CARE Mobile App) ករណីឃើញមានគំនូសសញ្ញាចរាចរណ៍រលុប ឬស្លាកសញ្ញាមានការបាក់បែក ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា។

លើសពីនេះទៅទៀត បងប្អូនប្រជាពលរដ្ឋក៏អាចចូលរួមសហការរាយការណ៍ពីផ្លូវដែលត្រូវជួសជុលថែទាំ និងសញ្ញាចរាចរណ៍បានផងដែរ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងជួយថែរក្សាផ្លូវថ្នល់របស់យើង ដើម្បីធ្វើដំ ណើរបានងាយស្រួល និងមានសុខសុវត្ថិភាព៕ សំរិត

អត្ថបទដែលជាប់ទាក់ទង