ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រោយបោះឆ្នោតទទួលបានជោគជ័យមេឃុំឈើទាល ស្ថាបនាផ្លូវ១ខ្សែ ជូនអ្នកស្រុកប្រើប្រាស់

74


កណ្ដាលៈលោកស្រីមេឃុំឈើទាលអ៊ុក សឿនបានប្រាប់នារសៀល ថ្ងៃទី៣១ខែសីហាឆ្នាំ២០១៨នេះ ដោយពិនិត្យមើលឃើញពីសារៈសំខាន់ នៃការប្រើប្រាស់ផ្លូវទំនប់ដូន សរដែលតភ្ជាប់ពីកំណាត់ផ្លូវលេខ១១០ ទៅដល់ផ្លូវគ្រោះក្រហម នាភូមិដូនសរឃុំគគីស្រុកគៀនស្វាយខេត្តកណ្ដាល ដែលមានចំងាយជាង៣០០០ម៉ែត្រ។
លោកស្រីមេឃុំឈើទាលបន្តទៀតថា ចំពោះផ្លូវដូនសរនេះអាជ្ញាធរ ឃុំចុះស្ថាបនាជា ដំណាក់កាលដោយជំហ៊ានដំបូងស្ថាបនា ក្រាលជាក្រួសក្រហមអោយអ្នកស្រុក គាត់ប្រើប្រាស់សិនហើយនៅ ពេលឆាប់ៗខាងមុខនេះនិងស្ថាបនា ជាផ្លូវបេតុងតែម្ដង។ការស្ថាបនាផ្លូវទំនប់ដូនសរនៅពេលនេះ គឺទុកជាកាដូឬចំណងដៃជូន ដល់ប្រជាជនគាត់បានប្រើប្រាស់ជា មធ្យោបាយក្នុងការដឹកជញ្ជូន កសិផលពីចំការមកកាន់ទីផ្សារ នៅផ្សារគគីមុខសាលាស្រុកគៀនស្វាយ ផងដែរហើយម៉្យាងទៀតផ្លូវទំនប់ដូន សរនេះគឺជាផ្លូវ សម្រាប់តភ្ជាប់គ្នាពីផ្លូវ១១០ ឆ្ពោះទៅផ្លូវជាតិលេខ១ ឡើងទៅភ្នំពេញ។

លោកស្រីមេឃុំបន្តទៀតថាផ្លូវដូនសរដែល កំពុងស្ថាបនាដោយមមាញឹកនេះ កាលពីមុនចុះស្ថាបនានោះផ្លូវនេះ មានការលំបាកណាស់តែមិនថ្វីនោះ ទេក្រោយពិស្ថាបនារួចផ្លូវនេះ ងាយស្រួលធ្វើដំណើរពោលគឺមាន ផ្លូវថ្នល់គឺមានក្ដីសង្ឃឹមឈាន កាត់បន្ថយភាពក្រីក្រផងដែរ។
អ្នកស្រុកដែលរស់នៅអមសងខាងផ្លូវទំនប់ដូនសរនេះ ពួកគាត់មានការ សប្បាយចិត្តជាខ្លាំង នៅពេលឃើញអាជ្ញាធរឃុំឈើទាល ស្រុកគៀនស្វាយខេត្តកណ្ដាល ដាក់គ្រឿងចក្រចុះមកឈូសឆាយ ស្ថាបនាផ្លូវទំនប់ដូនសរនេះ ជូនដល់ពួកគាត់បានប្រើប្រាស់មាន ការងាយស្រួលជាងមុន។ នេះគឺជាការគិតគូរយកចិត្តទុក ដាក់ពីសំណាក់ អាជ្ញាធរក្នុងការកសាង ស្ដារនូវហេដ្ឋារចនាសម្ពន្ធក្នុងមូលដ្ឋាន បានល្អប្រសើរទុកជាកាដូជូន ប្រជាជនក្រោយពីបោះឆ្នោតទទួល បានជោគជ័យយ៉ាងភូកទឹកភូកដី៕

អត្ថបទដែលជាប់ទាក់ទង