អភិបាលខណ្ឌបឹងកេងកង ចុះចែកអំណោយ ដល់ប្រជាពលរដ្ឋ ទីទ័លក្រចំនួន៣០គ្រួសារ នៅសង្កាត់បឹងកេងកងទី៣..!
ភ្នំពេញ៖ប្រជាពលរដ្ឋទីទ័លក្រប្រមាណ៣០ក្រុមគ្រួសារដែលពួករស់នៅក្នុងមូលដ្ឋានសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេ ញត្រូវបានទទួលការអាណិតអាសូរពីសំណាក់លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងហើយ ពិធីចុះចែកអំណោយនៅពេលនេះដែលអមដំណើរដោយអស់លោក លោកស្រីជាអភិបាលរងខណ្ឌ ព្រមទាំងសហការីអញ្ជើញជួបសំណេះសំណាល ក្នុងការចែកអំណោយជូនដល់ពួកគាត់ទុកដោះស្រាយជីវភាពកាលពីរសៀលថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២១នេះ។
លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានអញ្ជើញចុះចែកអំណោយជូន ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងមានជីវភាពខ្វះខាតចំនួន៣០គ្រួសារនៅសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ដើម្បីទុកដោះស្រាយបញ្ហា ជីវភាពរស់នៅប្រចាំថ្ងៃបានមួយគ្រាផងដែរ។
ហើយអំណោយដែលចែកជូនប្រជាជនក្រីក្រនៅពេលនេះដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ១០គីឡូក្រាមមី ចំនួន ១០ កញ្ចប់,ទឹកស៉ីអ៉ីវ ២ ដប,ត្រីខកំប៉ុង .ម៉ាស ថ្នាំពេទ្យ និង ជែល៥ដបតូច។
ឆ្លៀតក្នុងឱកាសនោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងក៏បានមាន មតិលើកឡើងដោយរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់នៅមូលដ្ឋានខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញជាពិសេសបងប្អូនមកទទួលអំណោយនៅពេលនេះសូមអោយ បន្តមើលថែទាំសុខភាពជាប្រចាំ និង ចូលរួមអនុវត្តន៍នូវវិធានការដោយ បង្ការទប់ស្កាត់នៃជំងឺកូវីដ១៩តាមការណែនាំ របស់ក្រសួងសុខាភិបាលពោលគឺយើងរួមដៃគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩។
ដូចនេះសូមបងប្អូនបន្ដចូលរួមអនុវត្ដនូវវិធានការរបស់ក្រសួងសុខាភិបាល និង ចូលរួមគោរពតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា«៣ការពារ និង ៣កុំ»គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ៕