ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនមនុស្សប្រុស ស្រី៣០នាក់ក្នុងប្រតិបត្តការណ៍ចុះបង្ក្រាបក្លឹបយីហោ​ បាត់អូន នៅទួលគោក

233

ភ្នំពេញ៖ មនុស្សប្រុស ស្រីចំនួន៣០នាក់ត្រូវបាន គណ:បញ្ជាការឯកភាពខណ្ឌទួលគោកដឹកនាំបញ្ជាផ្ទាល់ពី លោកជាពិសីជាប្រធាន បានចុះបង្ក្រាប ដោយឃាត់ខ្លួនមនុស្សប្រុស ស្រី៣០នាក់ ពាក់ព័ន្ធនិងការមិនគោរពតាមសេចក្តីណែនាំរបស់អាជ្ញាធររាជធានីភ្នំពេញ លេខ​:៣០២/២១សសរដែលហាមឃាត់ចំពោះសកម្មភាពមុខរបរដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជម្ងឺកូវីដ១៩។

   ប្រតិបត្តិការណ៍នេះបានធ្វើឡើង កាលពីរាត្រីថ្ងៃទី២៩ កញ្ញា ២០២១ នៅទីតាំងភោជនីយ៏ដ្ឋាន បាត់កូន Batoun” ស្ថិតនៅទីតាំងផ្ទះលេខ២ ផ្លូវលេខ៣៣៧ ក្រុមទី២៦ ភូមិទី០៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

   មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានអោយដឹងថា

នៅវេលាយប់ថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២១កំលាំងគណ:បញ្ជាការឯកភាពខណ្ឌដឹកនាំបញ្ជាផ្ទាល់ដោយលោកជាពិសីបានចុះពិនិត្យទីតាំងភោជនីយ៍ដ្ឋាននានាក្នុងមូលដ្ឋានខណ្ឌ ដេីម្បីទប់ស្កាត់អប់រំដល់ម្ចាស់អាជីវកម្មអោយចូលរួមទប់ស្កាត់បង្ការការរីករាលដាលជំងឺឆ្លងកូវុីដ​-១៩និងគោរពតាមវិធានសុខាភិបាល

ខណៈដែលក្រុមប្រតិបត្តិការចុះមកដល់ក្លឹប បាត់កូន Batoun” បានឃើញសកម្មភាពជួបជុំផឹកស៊ីនៅក្នុងហាងចំនួន០៣តុ និងមាន ការចាក់ភ្លេងកំដរអារម្មណ៍ ក្នុងនោះមានភ្ញៀវចំនួន១៨នាក់ ស្រី០៧នាក់ និងបុគ្គលិកចំនួន១២នាក់ស្រី០៥នាក់ នៅក្នុងលើតុទាំង៣នោះមានឃើញកែវស្រា និងជបស្រា របស់ភ្ញៀវទាំង៣តុ ពេលនោះក្រុមប្រតិបត្តិការបានធ្វើការបង្ក្រាបជាក់ស្ដែងតែម្តង ពាក់ព័ន្ធមិនគោរពតាមសេចក្តីណែនាំរបស់អាជ្ញាធររាជធានីភ្នំពេញលេខ​:៣០២/២១សសរដែលហាមឃាត់ចំពោះសកម្មភាពមុខរបរដែលមានហានិភ័យខ្ពស់

  ចំពោះអ្នកពាក់ព័ន្ធទាំងនោះត្រូវបានពិនិត្យយកសំណាកពីក្រុមគ្រូពេទ្យជាលទ្ធផលអវិជ្ជមានទាំងអស់ក្រោយពីពិនិត្យរួចរាល់កំលាំងអធិការដ្ឋាននគរបាលខណ្ឌបានអនុវត្តន៍ទៅតាមនីតិវិធីច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង