ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោក ចុះទឹកដោយផ្ទាល់ ដោះស្រាយការជន់លិច ដោយទឹកភ្លៀងនៅចំណុច ស្ដុបកោសដូង លើមហាវិថី ម៉ៅ សេទុង (២៤៥) កែង ផ្លូវ ២៣០បានហូរអស់ហើយ

44

ភ្នំពេញ៖នៅល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំ កម្លាំងប្រជាការពារ ចុះដោះស្រាយការជន់លិច នៅចំណុចស្ដុបកោសដូង លើមហាវិថី ម៉ៅ សេទុង (២៤៥) កែង ផ្លូវ ២៣០ ដោយសារតែជំនន់ទឹកភ្លៀង ធ្វើអោយប្រព័ន្ធលូហូរមិនទាន់ រួមទាំងការស្ទះសំរាមផងដែរ។
ក្រោយពី បានសហការជាមួយ មន្ទីរសាធាណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រួមជាមួយនឹង ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ ទឹកភ្លៀងដែលកកស្ទះ បានស្រកវិញហើយ៕

អត្ថបទដែលជាប់ទាក់ទង