រដ្ឋបាលរាជធានីភ្នំពេញធ្វើសកម្មភាព អ៊ុតគំនូសចរាចរលើដងផ្លូវចំនួន ២ខ្សែ ក្នុងខណ្ឌបឹងកេងកង
ភ្នំពេញ៖ ដើម្បីលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញអោយកាន់តែមានភាពស្រស់បំព្រង និងដើម្បីសម្រួលនិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជូនប្រជាពលរដ្ឋ នៅថ្ងៃទី២៩–៣០ខែកញ្ញាឆ្នាំ២០២១ នេះរដ្ឋបាលរាជធានីភ្នំពេញ បានអ៊ុតគំនូសចរាចរលើដងផ្លូវចំនួន២ខ្សែ ក្នុងខណ្ឌបឹងកេងកង ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា អនុវត្តទៅតាមការណែនាំរបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានធ្វើសកម្មភាពអ៊ុតគំនូសចរាចរលើដងផ្លូវចំនួន ២ខ្សែ ក្នុងខណ្ឌបឹងកេងកង ដែលក្នុងនោះ រួមមាន៖ ផ្លូវលេខ ៥១ ចាប់ពីមហាវិថី ព្រះសីហនុ ដល់ផ្លូវលេខ៣៨០និងផ្លូវលេខ ៣១០ ចាប់ពីមហាវិថី ព្រះនរោត្តម ដល់ផ្លូវលេខ ១៦៣៕