ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះរាជតំណាក់ជប៉ុន ប្រកាសថា ម្ចាស់ក្សត្រីMako ទ្រង់អភិសេកនៅថ្ងៃ២៦តុលានេះ

87

ជប៉ុន៖ព្រះរាជតំណាក់នៃព្រះចៅអធិរាជជប៉ុន បានប្រកាសនៅថ្ងៃទី១តុលានេះថា ម្ចាស់ក្សត្រីMako ព្រះជន្ម២៩វស្សា ជាចៅស្រី នៃព្រះចៅអធិរាជជប៉ុន Naruhito និងគូសង្សាបណ្តូលចិត្ត កម្លោះKei Komuro អាយុដូចគ្នា នឹងចូលរោងរៀបការ នៅថ្ងៃទី២៦តុលាឆ្នាំ២០២១នេះ។
កាសែតក្នុងស្រុកជប៉ុនផ្សាយថាអាពាហ៍ពិពាហ៍របស់ម្ចាស់ក្សត្រីMakoនិង កម្លោះKomuro នឹងមិនមានពិធីជាផ្លូវការតាមព្រះរាជវង្សនិងតាមទំនៀមទម្លាប់ជប៉ុនឡើយ ព្រោះតែស្ថានការណ៍នៃជំងឹកូវីដ។
អ្នកទាំងពីរបន្ទាប់ពីរៀបការរួច នឹងផ្លាស់ទីលំនៅ ទៅរស់នៅស្រុកអាមេរិច ដើម្បីកសាងសុភមង្គល តរៀងទៅ។

អត្ថបទដែលជាប់ទាក់ទង