ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការខេត្តព្រះវិហារ ផ្អាកចរាចរណ៍បណ្តោះអាសន្ នកំណាត់ផ្លូវជាតិលេខ៩២ ក្នុងខេត្តព្រះវិហារ ចំពោះយានយន្តគ្រប់ប្រភេទ ក្រោយទឹកជន់លិចផ្លូវ

117

 

ព្រះវិហារ៖ លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានប្រកាសផ្អាកចរាចរណ៍បណ្តោះអាសន្នកំណាត់ផ្លូវជាតិលេខ៩២ ចាប់ពី ឃុំកំពង់ស្រឡៅមួយស្រុកឆែប ដល់បន្ទាយស្រមោច ឃុំមរកត ស្រុកជាំក្សាន្ត បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាច្រើនថ្ងៃ បានបណ្តាលឱ្យមានជំនន់ទឹកភ្លៀងលិច និងហូរកាត់ផ្លូវមួយចំនួននៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

តាមសេចក្តីជូនដំណឹងដែលទទួលបាននៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២១នេះ ថាឱ្យដឹងថា៖ «យោងតាមស្ថានភាពផ្លូវ សូមធ្វើការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៩២ ចាប់ពីឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ដល់ឃុំមរកត (បន្ទាយស្រមោច) ស្រុកជាំក្សាន្ត ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី ដើម្បីចូលរួមថែរក្សាផ្លូវថ្នល់ ស្ពាន កុំឱ្យមានការបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍ ប្រកបដោយសុវត្ថិភាព»។

លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញដោយរថយន្តធុនធំទាំងអស់ និងអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកថែរក្សា ផ្លូវថ្នល់ ស្ពាន ប្រើប្រាស់បានយូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង