ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន ចុះពិនិត្យកន្លែង ស្ដារអណ្ដូងលូ.ប្រព័ន្ធលូ រំដោះការលិចលង់ ដោយទឹកភ្លៀងតាម ផ្លូវនៅទួលទំពូងទី២..!

76

ភ្នំពេញ៖លោកអភិបាលខណ្ឌចំការមន ថេង សុថុល បានចុះត្រួតពិនិត្យការស្ដារប្រព័ន្ធលូ និង អណ្ដូងលូនៅតាមដងផ្លូវលេខ១៧៣ កែងមហាវិថីម៉ៅសេទុង (កែងស្ថានទូតចិន) សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញដោយសារមានការកកស្ទះប្រព័ន្ធលូទើបធ្វើអោយមានទឹកភ្លៀងហូរមកដក់នៅលើដងផ្លូវថ្នល់ពិបាក់ធ្វើដំណើរតាមមធ្យោបាយនានាពិសេសនៅពេលយប់ព្រលប់។ប៉ុន្តែមិនថ្វីនោះទេក្រោយពីធ្វើការងារចុះស្ដារអណ្ដូងលូនិងប្រព័ន្ធលូរួចនៅតំបន់នេះទឹកហូរធ្លាក់ចូលលូរំដោះការលិចលង់ដោយទឹកភ្លៀងអស់ពីលើដងផ្លូវនិងងាយស្រួលធ្វើដំណើរផងដែរពោលគឺភ្លៀងរួចទឹកហូរចូលលូគ្មានទឹកដក់លើផ្លូវឡើយ។
លោកថេង សុថុលអភិបាលខណ្ឌចំការមន មានមតិលើកឡើងបែបនេះខណៈពេល ដឹកនាំកម្លាំងចុះត្រួតពិនិត្យរាល់សកម្មភាពនៃការស្ដារប្រព័ន្ធលូផ្លូវលេខ១៧៣ កែងមហាវិថីម៉ៅសេទុង (កែងស្ថានទូតចិន) សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០២ខែតុលាឆ្នាំ២០២១នេះដែលមានការកកស្ទះប្រព័ន្ធលូធ្វើអោយមានទឹកភ្លៀងហូរដក់នៅលើដងផ្លូវ ហើយការងារចុះស្ដារលូនេះដោយមានការចូលរួមពីលោកនាយករដ្ឋបាលខណ្ឌ, លោកប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍, លោកប្រធានការិយាល័យសាធារណការ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌជាច្រើនរូបផងដែរ។
គួរបញ្ជាក់ផងដែរថាជានិច្ចកាលខណៈពេលមានមេឃភ្លៀងធ្លាក់មកម្ដងៗនោះគេតែងតែសង្កេតឃើញវត្តមានលោកថេង សុថុល អភិបាលខណ្ឌចំការមនគាត់ មូដៃអាវ .មូជើងខោ និង ដោះស្បែកជើងប៊ូចុះមកពិនិត្យកន្លែងទឹកភ្លៀងហូរដក់នៅដងលើផ្លូវនានានិងដងមហាវិថីនានាក្នុងមូលដ្ឋានខណ្ឌចំការមននៃរាជធានីភ្នំពេញតួយ៉ាងដូចនៅល្ងាចថ្ងៃនេះជាដើមសូមសរសើរអភិបាលខណ្ឌដ៏សកម្មការងារ៕

អត្ថបទដែលជាប់ទាក់ទង