រដ្ឋាករស្វយ័តផ្សារធំថ្មី សហការជាមួយក្រុមសង្គ្រោះបន្ទាន់៧១១ បាញ់ថ្នាំងសម្លាប់មេរោគក្នុងផ្សារ ដើម្បីទប់ស្កាត់ជម្ងឺកូវីដ-១៩
ភ្នំពេញ៖ អនុវត្តតាមការណែនាំរបស់លោកឃួង ស្រេង អភិបាលនៃគណេៈអភិបាលរាជធានីភ្នំពេញនិងដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី កាលពីល្ងាចថ្ងៃទី ០២ តុលា ឆ្នាំ២០២១នេះ រដ្ឋាករស្វយ័តផ្សារធំថ្មីសហការជាមួយក្រុមសង្គ្រោះបន្ទាន់៧១១ បានធ្វើសកម្មភាពបាញ់ថ្នាំងសម្លាប់មេរោគដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ–១៩ ខណៈដែលជម្ងឺនេះបាននិងកំពុងរីករាលដាលនូវឡើយ។
លោកស្រី ប៉ុន ដានី បានបញ្ជាក់អោយដឹងថា ៖ នាថ្ងៃ សៅរ៍ ១១រោច ខែ ភទ្របទឆ្នាំ ឆ្លូវ ត្រី ស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០២ តុលា ឆ្នាំ ២០២១ វេលាម៉ោង១៦និង០០នាទី ល្ងាចរដ្ឋាករស្វយ័តផ្សារធំថ្មីបានសហការជាមួយក្រុមសង្គ្រោះបន្ទាន់៧១១ ចំនួន៨នាក់ មានម៉ាសុីនបាញ់ថ្នាំចំនួន៤គ្រឿង បានចុះបាញ់ថ្នាំសម្លាប់មេរោគនៅផ្សារធំថ្មី ហើយសកម្មភាពនេះ បានបញ្ចប់នៅវេលាម៉ោង៥និង០០នាទី ។
ការបាញ់ថ្នាំសម្លាប់មេរោគនេះ ជាការយកចិត្តទុកដាក់មួយរបស់រដ្ឋាករស្វយ័តផ្សារធំថ្មី ក្រៅពីវិធានជាច្រើនទៀតដែលបាននិងកំពុងអនុវត្តដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ–១៩ ៕