ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន័្ធករណីគ្រឿងញៀន

65

ខេត្តព្រះសីហនុ៖ នៅថ្ងៃអាទិត្យ ទី០៣ ខែតុលា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន នៃអធិការ​ដ្ឋាន​នគរបាល​ស្រុក​កំពង់សីលា បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន កាលពីថ្ងៃទី​០២ ​ខែ​តុលា​ ឆ្នាំ២០២១​ វេលាម៉ោង ១៥​:៣០នាទី ក្នុងនោះមានជនសង្ស័យចំនួន០១នាក់ ត្រូវបានឃាត់ខ្លួន នៅចំណុចភូមិ​ថ្មី​ ឃុំកំពង់សីលា​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ ។

ជនសង្ស័យដែលកម្លាំងនគរបាលជំនាញឃាត់ខ្លួនបានមានឈ្មោះ ឆឹល​ សាន ភេទ​ ប្រុស​ អាយុ​ ១៧ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ​ ទីលំនៅបច្ចុប្បន្ន ភូមិវាល​ ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា​ ខេត្តព្រះសីហនុ​ ។

សម្ភារៈវត្ថុតាងដកហូតបានរួមមាន:
១-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ០១កញ្ចប់
២-ទូរស័ព្ទដៃចំនួន ០១គ្រឿង
៣-ជញ្ជឹងថ្លឹងគ្រឿងញៀនចំនួន​ ០១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលេីត្រូវបាននគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង