ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ ដែលវិលត្រឡប់​មក​ពីប្រទេសថៃ ត្រូវទទួលយក ទៅកាន់មណ្ឌលចិត្តាឡីស័កអនុវិទ្យាល័យកូនភ្នំ៣២

66

ខេត្តបាត់ដំបង ៖​ នៅថ្ងៃអាទិត្យ ទី ៣ ខែតុលា ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ​ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក​ ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែន សហការជាមួយកម្លាំងយោធា ចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ​ ក្នុងភូមិសាស្រ្តប៉ុស្តិ៍គ្រប់គ្រង​ និងទៅទទួលប្រជាពលរដ្ឋដែលវិលត្រឡប់​មក​ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ​ ត្រង់ចំណុចនៃភូមិទឹកផុស ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង  ចំនួន០៦នាក់ , ស្រី០២នាក់ ក្មេង០២នាក់ ក្មេងស្រី០១នាក់។

បន្ទាប់ពីសាកសួរ,កត់ឈ្មោះ និងអប់រំណែនាំរួច កម្លាំងយើងបានប្រគល់បងប្អូនឲ្យទៅក្រុមគ្រូពេទ្យ ដើម្បីទទួលយកទៅកាន់មណ្ឌលចិត្តាឡីស័កអនុវិទ្យាល័យកូនភ្នំ៣២៕

អត្ថបទដែលជាប់ទាក់ទង