ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌបឹងកេងកងចុះចែកអំណោយ ជូនប្រជាជនក្រីក្រ៤០គ្រួសារ នៅសង្កាត់ទួលស្វាយព្រៃទី២

55

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៤ខែតុលាឆ្នាំ២០២១នេះលោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងបានប្រាប់អោយដឹងថាលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌ តំណាងដ៏ខ្ពង់ខ្ពស់ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដោយបានបន្តចុះចែកអំណោយជូន ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ៤០គ្រួសារ ទាំង១១ភូមិក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

អំណោយរួមមាន៖អង្ករ ២៥គីឡូ
មី ចំនួន ២០កញ្ចប់,ទឹកស៊ីអ៉ីវ ចំនួន០២ដប, ម៉ាស ចំនួន១កញ្ចប់,ទឹកត្រី ចំនួន០១ដប,ត្រីខចំនួន២កំប៉ុងនិងថវិការ២០០០០រៀលផងដែរ។
ដូចនេះសូមបងប្អូនបន្ដចូលរួម អនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា«៣ការពារ ៣កុំ»គឺដើម្បីសុវត្ថិភាពទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង