ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្អាកកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ជុំទី៦ លើទី៣ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងឱកាស ពិធីបុណ្យ ភ្ជុំបិណ្ឌប្រពៃណីជាតិ រយៈពេល០៧ថ្ងៃ

66

 

ភ្នំពេញ ៖ ដោយទទួលបានគោលការណ៍ឯកភាព របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមជូនដំណឹង ស្តីពីការផ្អាកកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន គ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ជុំទី៦ លើទី៣ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងឱកាស ពិធីបុណ្យ ភ្ជុំបិណ្ឌប្រពៃណីជាតិ រយៈពេល០៧ (ប្រាំពីរ)ថ្ងៃ ចាប់ពីថ្ងៃទី៤-១០ ខែតុលា ឆ្នាំ២០២១ ដែលមានខ្លឹមសារដូចក្នុងសេចក្តីជូនដំណឹងខាងក្រោម ៖

សូមជូនពរបងប្អូនប្រជាពលរដ្ឋជួបតែសុភមង្គលក្នុងគ្រួសារ និងការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយជួបតែសំណាងល្អ និងអនុវត្តវិធានការ៣កុំ ៣ការពារ និង២ចូលរួម ៕

អត្ថបទដែលជាប់ទាក់ទង