ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីភ្នំពេញ នឹងរិតបន្តឹង ការអនុវត្តច្បាប់ចរាចរផ្លូវគោក និងវិធានសុខាភិបាលក្នុងឧិកាសភ្ជុំបិណ្ឌ

68

 

ភ្នំពេញ៖អាជ្ញាធររាជធានីភ្នំពេញនឹងចាប់រិតបន្តឹងលើការអនុវត្តច្បាប់ចរាចរផ្លូវគោក និងវិធានការការពារការរីករាលដាលជំងឺកូវីដ១៩ក្នុងឧិកាសដែលបងប្អូនប្រជាពលរដ្ឋសំរុកចាកចេញពីរាជធានីភ្នំពេញទៅកាន់ស្រុកកំណើតក្នុងឧិកាសបុណ្យ ភ្ជុំបិណ្ឌនេះ។
ក្នុងសន្និសិទសារពត៏មាននារសៀលថ្ងៃទី៤តុលានេះ នៅសាលារាជធានីភ្នំ ពេញដែលចូលរួមដោយលោកឧត្តមសេនីយ៏ទោចេវ ហាក់ ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ,និងលោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការអនុវត្តច្បាប់ចរាចរណ៏ផ្លូវគោក។

លោកសាំ ពិសិដ្ឋ បានលើកឡើងថា៖ពីថ្ងៃទី៥ដល់ថ្ងៃទី៧តុលានៃថ្ងៃឈប់សំរាកសំរាប់ពិធីបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋនឹងសំរុកចាកចេញពីរាជធានីភ្នំពេញចេញទៅស្រុកកំណើតមានការកើនឡើងខុសពីធម្មតា ។ដូច្នេះបង្កឲ្យ មានការកើននូវគ្រោះថ្នាក់ចរាចរ ជាពិសេសបង្កឧ្យិមានការឆ្លងរាលដាលនៃជំងឺ កូវីដ.១៩រវាងភ្នំពេញនិងបណ្តាខេត្តក្រុងដទៃទៀត។

ជាមួយគ្នានេះ អ្នកបើកបរទាំងឡាយទាំងម៉ូតូ និងរថយន្តត្រូវគោរពច្បាប់ចរាចរណ៏ផ្លូវគោកដោយមិនត្រូវដឹកអ្នកដំ ណើរ ឬសំភារះ ទំនិញផ្សេងៗលើសទំងន់ សំពីងសំពោងជាដើម។ លោកសាំ ពិសិដ្ឋ បានអំពាវនាវដល់អ្នកបើកបរទាំងអស់មិនត្រូវបើកបរវ៉ាជែងឬវ៉ាខាងស្តាំជាដើម។

ដោយឡែកលោកឧត្តមសេនីយ៏ទោចេវ ហាក់ បានគូសបញ្ជាក់ថា៖គោលដៅសំខាន់គឺអ្នកបើកបរ និងអ្នកដំណើរត្រូវចេះការពារអាយុជីវិតពីគ្រោះថ្នាក់ចរាចរណ៏ផង និងចេះការពារខ្លួនពីជំងឺកូវីដ.១៩ផងដែរ។ដោយមានការណែនាំពី លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សមត្ថកិច្ចយើងអនុ វត្តយ៉ាងម៉ឺងម៉ាត់សំដៅធ្វើយ៉ាងណាការពារសុវត្ថិភាពសាធារណៈលើការត្រួតពិ និត្យរិតបន្តឹងទប់ស្កាត់បទល្មើសលួច ឆក់ ប្លន់ជាដើម។លោកបានអំពាវនាវដល់ អ្នកបើកបរនិងអ្នកធ្វើដំណើរ ត្រូវគោរពវិធានសុខាភិបាល៣កុំ ៣ការពារ។ពាក់ ម៉ាស់ឲ្យិបានគ្រប់គ្នា។ចំពោះអ្នកមិនគោរពតាមការណែនាំ ត្រូវទទួលការផាកពិន័យតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង