ចាប់អប់រំក្រុមក្មេងទំនើង ១ក្រុម បង្កឲ្យមាន ការប៉ះពាល់ដល់ សណ្តាប់ធ្នាប់ នៅតំបន់ទេសចរណ៍ ឆ្នេរកែប
ខេត្តកែប៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប កម្លាំងនគរបាលខេត្តកែប បានឃាត់ក្រុមក្មេងទំនើង១ក្រុម មកពីភូមិជាវក្តីខាងលិច ឃុំតាអូរ ស្រុកគិរីវង្ស ខេត្តតាកែវ នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១។
មន្ត្រីនគរបាលខេត្តបានឲ្យដឹងថា ក្រុមក្មេងទំនើងខាងលើ បានបង្កការរំខានដល់ភ្ញៀវទេសចរណ៍ នៅតំបន់ឆ្នេរកែប ក្រុង/ខេត្តកែប និងបង្កឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ដោយបើកម៉ូតូលឿនៗ ខណៈចរាចរណ៍តាមដងផ្លូវកំពុងមានសភាពចង្អៀត ដោយម៉ូតូក្រុមនេះកែច្នៃស៊ីម៉ាំងបណ្តាលឲ្យបំពងសំលេងលាន់ឮខ្លាំងៗ។
សូមប្អូនៗដែលជាទំពាំងស្នងឫស្សីសូមមេត្តាធ្វើនូវអ្វីដែលមានប្រយោជន៍ដល់ក្រុមគ្រួសារ និងសង្គមជាតិ ជៀសវាងប្រព្រឹត្តនូវអំពើទាំងឡាយណាដែលសង្គមស្អប់ខ្ពើម៕