ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានមន្ទីរពេទ្យបង្អែក ស្រុកកៀនស្វាយ ៖ បងប្អូន ជាសះស្បើយពីជំងឺកូវីដ១៩ សូមបន្តអនុវត្តន៍អោយ បានខ្ជាប់ខ្ជួនតាមការណែនាំ របស់ក្រសួងសុខាភិបាល

51

កណ្ដាល៖លោកនង វណ្ណា ប្រធានមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយបានប្រាប់អោយដឹងថា សម្រាប់ថ្ងៃនេះទី០៦ខែតុលាឆ្នាំ២០២១ ត្រូវនិងថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌដែលជាបុណ្យប្រពៃខ្មែរ។ នៅក្នុងមូលដ្ឋានស្រុកកៀនស្វាយ ដែលមាន៨ឃុំ គឺពួកគាត់នាំគ្នាធ្វើចង្ហាន់និងបច្ច័យ ,ទេយ្យទានយកទៅ កាន់ទីវត្តអារាមនានា ដើម្បីប្រគេនដល់ព្រះសង្ឃតាមជំនឿរៀងៗខ្លួន។ប៉ុន្តែសម្រាប់ក្រុមគ្រូពេទ្យបង្អែកស្រុកកៀនស្វាយឯណេះវិញគឺនៅ បន្តសកម្មភាពការងាររបស់ខ្លួន ពោលគឺជួយសំរាលបុត្រ ចំពោះស្ត្រីដែលមានជម្ងឺកូវីត១៩ បានដោយជោគជ័យ ក្នុងថ្ងៃភ្ជុំបិណ្ឌនាឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែក កៀនស្វាយ។ហើយក្នុងថ្ងៃដដែលនេះដែរ ក្នុងនាមប្រធានមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយដោយបានបន្តការងារ ដោយចូលរួមយ៉ាងផុលផុស ជាមួយគណៈបញ្ជាការឯកភាព ស្រុកកៀនស្វាយដោយ យកអំណោយទៅជូន បងប្អូនប្រជាជនដែល ពួកគាត់កំពង់សម្រាក ព្យាបាលជំងឺកូវីដ១៩ទុកពិសា នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ដូចនេះសូមជូនពរដល់ បងប្អូនឆាប់ជាសះស្បើយ ពីជំងឺកូវីដ១៩និងបានវិល ត្រឡប់ទៅគេហដ្ឋានវិញផងដែរ ហើយនៅពេលបានជាសះស្បើយ ពីជំងឺកូវីដ១៩ សូមបងប្អូនបន្តអនុវត្តន៍ អោយបានខ្ជាប់ខ្ជួនតាម ការណែនាំរបស់ក្រសួងសុខាភិបាល និង វិធានការ«៣ការពារ និង ៣កុំ»គឺដើម្បីសុវត្ថិភាព ដល់យើងទាំងអស់គ្នា និងក្រុមគ្រួសារយើងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង