ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទះឃើញកម្មររោងចក្រម្នាក់ដេក​ស្លាប់​នៅ​បន្ទប់​ជួល ក្នុងសង្កាត់កន្ទោក

97

ភ្នំពេញ​:​ ប្រទះឃើញកម្មររោងចក្រម្នាក់ដេក​ស្លាប់​នៅ​បន្ទប់​ជួល កាលពី​ល្ងាច​ ថ្ងៃ​ទី​៣១ខែសីហា​ឆ្នាំ​២០១៨ ​នៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​ឈូក​ សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែនជ័យ​។

ជនរងគ្រោះ​ឈ្មោះ​ទួន​ ណារិន (​ហៅជូរ) ភេទ​ប្រុស​ អាយុ៣១ឆ្នាំ​ មុខរបរ​ រោងចក្រ​ វេនយប់​ មាន​ស្រុកកំណើត​នៅភូមិ​ ប្រមូល ឃុំដូង​ ស្រុកបាទី​ ខេត្ត​តាកែវ​។

យោងតាមប្រពន្ធ​ជនរងគ្រោះជាកម្មការនី រោងចក្រ​ ស្នាក់នៅភូមិ​កើតហេតុ​ខាងលើ​ មាន​ស្រុកកំណើតនៅ​ភូមិ​ សូរជ័យ​ ឃុំ​ចំការ​អណ្តូង​ ស្រុក​ចំការ​លើ​ ខេត្ត​កំពង់​ចាម​។

ប្រពន្ធជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង ៧ ព្រឹកគាត់បានទៅធ្វើការដោយប្ដីគាត់ បានចូលសម្រាកនៅ ក្នុងបន្ទប់ជួលខាងលើនោះ ហើយនៅពេលគាត់មកពីធ្វើការវិញ នៅវេលាម៉ោងកើតហេតុខាងលើ ស្រាប់តែឃើញទ្វារ បន្ទប់ចាក់សោខាងក្នុង ហើយគាត់ក៏មានការសង្ស័យ បានអើតមើលតាម​បង្អួច​ ស្រាប់តែឃើញប្តីរបស់ខ្លួន ដេកស្តូកនៅក្នុងបន្ទប់ ហើយគាត់​ស្រែក ហៅពីខាងក្រៅដោយ មិនឃើញប្ដីងើបនោះឡើយ។ បន្ទាប់មកគាត់មានការសង្ស័យ បានហៅប្រជាពលរដ្ឋនៅជិត បន្ទប់ជួលខាងលើឱ្យជួយមក ធាក់ទ្វារបន្ទប់ដើម្បីចូលមើលប្តីរបស់គាត់។
ប្រពន្ធបានបន្តទៀតថា ខណះពេលនោះគាត់បានហៅអ្នកជិតខាងឲ្យមក ជួយធាក់ទ្វារបន្ទប់ជួលរបស់គាត់ ដើម្បីជួយមើលប្ដីរបស់គាត់នោះ ស្រាប់តែឃើញប្ដីរបស់គាត់បានដេកស្លាប់បាត់ទៅហើយ​ ហើយបន្ទាប់មកដោយឃើញ ជនរងគ្រោះជាប្តីពាក់កាសនឹងត្រចៀក ហើយទូរស័ព្ទមិនមានបើកនោះទេ។

ក្រោយពេលកើតហេតុក្រុមគ្រួសារខាងលើបានទាក់ទងទៅ សមត្ថកិច្ចឲ្យមកជួយអន្តរាគមន៍ ហើយកម្លាំងនគរបាលប៉ុស្តិ៍កន្ទោក បានមកដល់កន្លែង កើតហេតុភ្លាមៗផងដែរ។ ក្រោយមកបានទាក់ទងទៅជំនាញ​ចក្ខុ​របស់​ក្រុង​ដើម្បី​ ធ្វើ​ កុសលវិច័យ​ ករណី​ស្លាប់​ខាងលើ​ ហើយ​ជំនាញ​ខាង​លើ​បាន​អះអាងថា​ជនរងគ្រោះ ​ស្លាប់​ដោយ​សារ​គាំង​បេះដូង​។

អត្ថបទដែលជាប់ទាក់ទង