ផ្អាកការចូលកំសាន្ដ ក្នុងតំបន់រមណីយដ្ឋាន អន្លង់ជ្រៃ
ត្បូងឃ្មុំ ៖ អាជ្ញាធរខេត្តត្បូងឃ្មុំបានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកការចូលកំសាន្ដក្នុងតំបន់រមណីយដ្ឋានអន្លង់ជ្រៃ ចាប់ពីថ្ងៃ០៧ ខែតុលា ឆ្នាំ២០២១នេះ។
អាជ្ញាធរខេត្តត្បូងឃ្មុំ សម្រេចផ្អាកជាបណ្តោះអាសន្នការចូលលេងកំសាន្ត ក្នុងតំបន់រមនីយដ្ឋានអង្លង់ជ្រៃ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១នេះតទៅ។
ដោយហេតុមានការប្រមូលផ្ដុំមនុស្សច្រើន អាជីវករលក់ដូរ និងបងប្អូនប្រជាពលរដ្ឋដែលទៅកំសាន្ដនៅរមណីយដ្ឋានខាងលើនេះ ពុំចូលរួមអនុវត្តន៍ឲ្យបានត្រឹមត្រូវ នូវវិធានការ «៣ការពារ ៣កុំ» ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលនៃជំងឺកូវីដ-១៩ ។
ក្នុងន័យនេះ សូមឲ្យបងប្អូនអាជីវករដែលលក់ដូរនៅទីនោះ និងបងប្អូនប្រជាពលរដ្ឋ មានការយោគយល់ និងអធ្យាស្រ័យ ពីសំណាក់អាជ្ញាធរ៕