ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលក្រុងបាត់ដំបង បង្រ្កាបករ​ណីគ្រឿង ញៀនមួយករណី ក្នុងថ្ងៃភ្ជុំបិណ្ឌឃាត់ខ្លួន ជនសង័្សយចំនួន​០២​នាក់​និងគ្រឿងញៀនចំនួន ៧៧៣គ្រាប់

112

ក្រុងបាត់ដំបង៖ នៅថ្ងៃទី៦ ខែ​តុ​លា ឆ្នាំ២០២១ វេលាម៉ោង១២និង​២០ នាទី អនុវត្តតាមមតិដឹកនាំរបស់​លោក​ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បា​លខេត្តបាត់ដំបង​ រួមទាំងយោបល់របស់លោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែន​ការងារប្រឆាំងគ្រឿង​ញៀន​លោកវរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ អធិការនគរបាលក្រុងបាត់ដំបង​បានដឹកនាំកម្លាំងផ្នែកជំនា​ញប្រឆាំងគ្រឿងញៀនសហការជា​មួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំ​ការ​សំរោងនៃអធិ ការដ្ឋាននគរបាលក្រុងបាត់ដំបង បង្រ្កាបករណីរក្សាទុក​និងប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿង ញៀនមួយករណី​ស្ថិ​ត​នៅចំ​ណុចក្រុមទី២២ ភូមិចំការសំ​រោង​១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងបទល្មើស​ជាក់ស្តែង ។
១-ឈ្មោះជួង ឆូយហាន់ ភេទប្រុស អាយុ៣៤ ឆ្នាំ មានទីលំនៅភូមិសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
២-ឈ្មោះគុយ សុងហួរហៅដួង ភេទប្រុស អាយុ ៣៥ ឆ្នាំមានទីលំភូមិ វត្តលៀប សង្កាត់ចំការសំ រោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
-*វត្ថុតាងចាប់យកបានរួមមាន៖
– ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួ ន ០៣ថង់សង្ស័យមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន​ម៉ាទឹកកក​ICE (ទម្ងន់៦៩.១៣ក្រាមទាំងសម្បក)
-ថ្នាំគ្រាប់ពណ៌ក្រហមរាងមូលសំប៉ែត​មានត្រាអក្សរWY ចំនួន ៧៧៣គ្រាប់ សង្ស័យមានសារធាតុញៀនប្រភេទមេតំហ្វេតំហ្វេមីន​យ៉ាម៉ា (ទម្ងន់ ​ ៧៩.៩​៣​ក្រាមទាំងសម្បក)
– ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១គ្រឿង
-សៀវភៅបញ្ជីទិញលក់ថ្នាំញៀនចំនួន ០១ ក្បាល
-ម៉ូតូ ០២គ្រឿងម៉ាកហុងដាឃ្លឹក ពណ៌ស ពាក់ស្លាក់លេខបាត់ដំបង 1AM-1611, ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាក់លេខបាត់ដំបង 1Q-3238 ។
– សំភារ:សំរាប់ច្រករំលែកថ្នាំញៀនលក់ និងប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

នៅពេលសាកសួររួចសមត្ថកិច្ចនគរបាលបានរៀបចំកសាងសំណុំរឿង​បញ្ជូនមកការិយាល័យជំនាញដេីម្បី​អនុវត្តតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង