អភិបាលខណ្ឌច្បារអំពៅចេញញតិ្ត ប្រកាសគាំទ្រពេញទំហឹង ចំពោះសម្ដេចតេជោហ៊ុន សែន
ភ្នំពេញ៖ញត្តិគាំទ្រ សូមគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ ផ្ដួចផ្ដើមដ៏ខ្ពស់ខ្ពង់បំផុតរបស់ សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចង្អុលបង្ហាញឱ្យមានការសិក្សា រៀបចំធ្វើសេចក្ដីព្រាងច្បាប់ វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យថ្នាក់ដឹកនាំជាតិ ដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ៕