ខណ្ឌកំបូល ប្រជុំស្តីពី “ការងារផែនការយុទ្ធនាការ ចាក់វ៉ាក់សាំងដូសជំរុញ ” ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលរស់នៅតាមបណ្តាសង្កាត់ទាំង៧ ក្នុងភូមិសាស្ត្រខណ្ឌកំបូល
ភ្នំពេញ៖នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នៅសាលាខណ្ឌ
កំបូល បានរៀបចំកិច្ចប្រជុំស្តីពី “ការងារផែនការយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ” ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលរស់នៅតាមបណ្តាសង្កាត់ទាំង៧ ក្នុងភូមិសាស្ត្រខណ្ឌកំបូល ដែលចាប់ផ្តេីមនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ តទៅ ក្រោមអធិបតីភាពលោក ឧត្តម សេនីយ៍ឯក មែក ប៊ុន្នី នាយរងសេនាធិការចម្រុះ ប្រធានទីចាត់ការបញ្ជូនសារ មេបញ្ជាការទីចាត់ការបញ្ជូនសារ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំង ប្រចាំខណ្ឌកំបូល និងលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងជាប្រធានក្រុមការងារសម្របសម្រួលការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌភូមិសាស្ត្រខណ្ឌកំបូល ។
កិច្ចប្រជុំខាងលេីមានការអញ្ជេីញចូលួមពីលោក ឧត្តមសេនីយ៍ ប្រធានកងឯកភាព និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងគោលដៅសង្កាត់ទាំង៧ លោក លោកស្រីអភិបាល គណៈនាយករដ្ឋបាល លោកចៅសង្កាត់ ទាំង៧ ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំខាងលេី ក្រុ មការងារបានបន្តចុះត្រួតពិនិត្យ និងរៀបចំទីតាំងគោលដៅចាក់វ៉ាក់សាំងទាំង៧ សង្កាត់ និងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ៕