យុវជនម្នាក់ជាន់ហ្វ្រីភ្លើង គ្មានគម្រ បបណ្តាលអោយឆក់ស្លាប់
បាត់ដំបង៖ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៩និង០០នាទី ត្រង់ចំណុចក្រុមទី៦ ភូមិក្រាំងស្វាត ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ មានករណីឆ្លងចរន្តឣគ្គីសនីបណ្តាលឣោយឆក់មនុស្សម្នាក់ស្លាប់បាត់បង់ជីវិត ជនរងគ្រោះឈ្មោះ ចាន់ ភាព ភេទប្រុស ឣាយុ ២០ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះបានដើរជាន់ហ្វ្រីឌុយគ្មានគម្របទើបបណ្តាលអោយឆក់ចរន្តអគ្គីសនីស្លាប់តែម្តង។
ដោយឆ្លងតាមការចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ និងសាកសពរបស់ជនរងគ្រោះខាងលើឈ្មោះ ចាន់ ភាព សមត្ថកិច្ចអាចសន្និដ្ឋានបានថាជនរងគ្រោះពិតជាឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានគ្រួសារ យកទៅធ្វើពិធីបុណ្យតាមប្រពៃណីទំនៀមទំលាប់ខ្មែរ៕