ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈអភិបាលខណ្ឌដង្កោ សូមគាំទ្រចំពោះអនុសាសន៍របស់ សម្ដេច ហ៊ុន សែន ដែលបានចង្អុលបង្ហាញ ឱ្យមានការសិក្សារៀបចំធ្វើសេចក្ដីព្រាងច្បាប់ វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ

97

ភ្នំពេញ៖យើងខ្ញុំទាំងអស់គ្នា ជាសមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ មន្រ្តីរាជការចំណុះរដ្ឋបាលខណ្ឌ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបងប្អូនប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋានខណ្ឌដង្កោ សូមគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ផ្ដួចផ្ដើមដ៏ខ្ពស់ខ្ពង់បំផុតរបស់ សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចង្អុលបង្ហាញឱ្យមានការសិក្សារៀបចំធ្វើសេចក្ដីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ៕

អត្ថបទដែលជាប់ទាក់ទង