ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្សព្វផ្សាយកំណត់បែងចែក ភារកិច្ចដល់ គណៈអភិបាល​ អធិការនគបាល​ខណ្ឌ មេបញ្ជាការ​រាជអាវុធ​ហត្ថខណ្ឌ​ គណៈនាយករដ្ឋបាល​ និងមន្ត្រី​ខណ្ឌ​ សង្កាត់ ដេីម្បីទទួល ខុសត្រូវគោលដៅចាក់វ៉ាក់សាំង​ តាមបណ្តាសង្កាត់ទាំង៧​

52

ភ្នំពេញ៖នៅថ្ងៃទី០៨​ ខែតុលា​ ឆ្នាំ២០២១​ លោក​ ឃឹម​ ស៊ុនសូដា​ អភិបាលខណ្ឌកំបូល​ បានអញ្ជេីញជាអធិបតី​ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយកំណត់បែងចែកភារកិច្ចដល់គណៈអភិបាល​ អធិការនគបាល​ខណ្ឌ មេបញ្ជាការ​អាវុធ​ហត្ថខណ្ឌ​ គណៈនាយករដ្ឋបាល​ និងមន្ត្រី​ខណ្ឌ​ សង្កាត់ ដេីម្បីទទួលខុសត្រូវគោលដៅចាក់វ៉ាក់សាំង​ តាមបណ្តាសង្កាត់ទាំង៧​ និងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ​ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ​ ជូនប្រជាពលរដ្ឋ​ កម្មករ​ កម្មការិនី​ ដែលរស់នៅតាមបណ្តាសង្កាត់ទាំង៧​ ក្នុងភូមិសាស្ត្រខណ្ឌកំបូល​ ដែលនឹងចាប់ផ្តេីមនៅថ្ងៃទី១១​ ខែតុលា​ ឆ្នាំ២០២១​ តទៅ៕

អត្ថបទដែលជាប់ទាក់ទង