ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារអភិវឌ្ឍន៍អាស៊ី ADB បាន អនុម័ត ហិរញ្ញប្បទានចំនួន ៣០ លានដុល្លារ ដើម្បីជួយ ពង្រឹង ប្រព័ន្ធសុខាភិបាលរបស់ប្រទេស កម្ពុជា

65

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន អនុម័ត ហិរញ្ញប្បទានចំនួន ៣០ លានដុល្លារ ដើម្បីជួយ ពង្រឹង ប្រព័ន្ធសុខាភិបាលរបស់ប្រទេស កម្ពុជា ខណៈ មានការកើនឡើងនៃការឆ្លងថ្មី និង ករណី ក្នុងសហគមន៍នៃជំងឺកូវីដ១៩ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB។
បើតាមសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ឲ្យដឹងនៅថ្ងៃនេះថា៖ ជំនួយនេះ រួមមានប្រាក់កម្ចី ២៥លានដុល្លារ ជាហិរញ្ញប្បទានបន្ថែមសម្រាប់គម្រោងសន្តិសុខ សុខភាពមហាអនុតំបន់មេគង្គ (GMS) ។  ជំនួយទាំងនេះ ក៏នឹងជំរុញសេវាកម្មមន្ទីរពិសោធន៍ និងការត្រួតពិនិត្យ ការ ការពារ ការឆ្លងមេរោគនៅមន្ទីរពេទ្យបង្អែកខេត្ត និងស្រុកចំនួន ៨១ នៅទូទាំងប្រទេស។ ក្រៅពីនេះ វានឹងធ្វើឱ្យប្រសើរ ឡើងនូវប្រព័ន្ធឃ្លាំមើល និងឆ្លើយតបជំងឺ ការគ្រប់គ្រងការផ្ទុះឡើងនៃ ជំងឺ កូវីដ១៩ និងការតាមប្រភព ចម្លង ជំងឺនៅតាមភ្នាក់ងារសុខាភិបាលមជ្ឈិម  ខេត្ត និងស្រុក។
ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍អាស៊ី នឹងផ្តល់ជំនួយឥតសំណងចំនួន ៥ លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់ការកាត់បន្ថយភាពក្រីក្រ (Japan Fund for Poverty Redu ction) របស់ រដ្ឋាភិបាលជប៉ុន ដើម្បីកែលម្អ សេវាថែទាំបន្ទាន់នៅមន្ទីរពេទ្យខេត្តចំនួន ១៤ ។ វារួមបញ្ចូល ទាំងការផ្តល់ថវិកាសម្រាប់ឧបករណ៍ថ្មី ដូចជារថយន្តសង្គ្រោះបន្ទាន់ បំពង់ផលិត អុកស៊ីសែន និងឧបករណ៍ព្យាបាលដោយប្រើអុកស៊ីសែន ព្រមទាំង ការបណ្តុះ បណ្តាលបុគ្គលិក សុខាភិ បាល ក្នុងការថែទាំព្យាបាលជំងឺកូវីដ១៩ ។
លោក Rikard Elfving អ្នកឯកទេសជាន់ខ្ពស់ផ្នែកសង្គម របស់ ADB បានថ្លែងថា ជំងឺ រាតត្បាតកូវីដ១៩ កំពុងដាក់សម្ពាធយ៉ាងខ្លាំងមកលើសេដ្ឋកិច្ចកម្ពុជា និងគំរាមកំហែង កិច្ចខិត ខំ ប្រឹងប្រែង ក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍមនុស្ស។ លោកបានថ្លែងបញ្ជាក់ថា “គម្រោងនេះ នឹងពង្រឹងប្រព័ន្ធសុខាភិបាល សាធារណៈដើម្បីការពារ កំណត់មុខសញ្ញា និង ឆ្លើយ តបទៅនឹងកូវីដ១៩ ក៏ដូចជាការគំរាមកំហែង សុខភាព សាធារណៈផ្សេងៗ ដែលកំពុង កើត មាន កាត់បន្ថយផលប៉ះពាល់លើសុខភាពនិងសង្គម និងរួមចំណែក ដោយប្រយោលក្នុង ការកាត់ បន្ថយភាពក្រីក្រ”។
បើតាម ADB កម្ពុជាអាចគ្រប់គ្រងករណីឆ្លងជំងឺកូវីដ១៩ ឱ្យនៅកម្រិតទាបក្នុងឆ្នាំ ២០២០ ប៉ុន្តែស្ថានការណ៍ មាន សភាពធ្ងន់ធ្ងរ ចាប់តាំងពីខែកុម្ភៈឆ្នាំ ២០២១ មក ។ គិតត្រឹម ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២១ នេះ ប្រទេសកម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន ១១៣ ៤៧៥ នាក់ និង ស្លាប់ចំនួន ២ ៤០៦ នាក់។ រាជរដ្ឋាភិបាលបានផ្តល់អាទិភាព ដល់ការ ចាក់វ៉ាក់សាំង ដោយបានចាក់អស់ចំនួនប្រមាណ ២២,២ លានដូស គិតត្រឹមថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ ។
លោក Rikard Elfving បានលើកឡើងថា ដោយសារការគំរាមកំហែងដែលបង្កឡើង ដោយការបំប្លែងខ្លួនថ្មីនៃមេរោគកូវីដ១៩ ដែលអាចឆ្លងរាលដាលលឿន ការគាំទ្រពីគម្រោង នេះ ដើម្បីពង្រឹងការឃ្លាំមើល ការឆ្លើយតបការផ្ទុះឡើង និងការផ្តល់ សេវាសុខភាព គឺទាន់ ពេល វេលា។ លោកបានបន្ថែមថា “គម្រោងនេះនឹងដោះស្រាយបញ្ហាសង្គម ដែលបណ្តាល មកពី ការរីក រាលដាលនៃជំងឺរាតត្បាត ដូចជាការបណ្តុះបណ្តាលបុគ្គលិកមន្ទីរពេទ្យ ដើម្បី កំណត់ អត្តសញ្ញាណ និងគាំទ្រដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយអំពើហិង្សាយេនឌ័រ និង បញ្ហាសុខភាពផ្លូវចិត្ត”។
សូមជម្រាបជូនថា គម្រោងនេះអនុវត្តន៍តាម យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស របស់ ធនាគារអភិវឌ្ឍន៍អាស៊ី ឆ្នាំ ២០១៩-២០២៣ សម្រាប់ប្រទេសកម្ពុជា ដែលផ្តល់ អាទិភាព ដល់ការពង្រឹងធនធានមនុស្ស។ លើសពីនេះទៀត គម្រោងនេះ នឹងរួម ចំណែកដល់គោល ដៅរួមរបស់បណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គ ដើម្បីធ្វើឱ្យប្រសើរឡើងនូវ ការឆ្លើយ តបរបស់ប្រទេសទាំងនោះទៅនឹងការគំរាមកំហែងសុខភាពសាធារណៈធ្ងន់ធ្ងរ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង