ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចំនួនអ្នកស្លាប់ ក្នុងករណីពុលស្រាក្លែងក្លាយ នៅរុស្ស៊ីកើន ឡើងដល់៣៤នាក់

122

រុស្ស៊ី ៖ប្រព័ន្ធសារព័ត៌មានរុស្ស៊ីបានផ្សាយដំណឹង នៅថ្ងៃទី១០ខែតុលាថា ពេលថ្មីៗនេះនៅរដ្ឋ Orenburgskaya ប្រទេសរុស្ស៊ីបានកើតមាករណី ពុលស្រាក្លែងក្លាយជាច្រើនលើកដែលបណ្តាលឱ្យមានមនុស្សស្លាប់បាត់បង់ជីវិតកើនដល់៣៤នាក់។

យោងតាមសេចក្តីថ្លែងការណ៍នៃរដ្ឋ Orenburgskaya បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ខែតុលា ក្នុងរដ្ឋនេះមានមនុស្ស៦៧នាក់ បានពុលស្រាក្លែងក្លាយ ក្នុងនោះមាន៣៤នាក់បាន ស្លាប់បាត់បង់ជីវិត ។ ក្នុងចំណោមមនុស្ស ២៤ នាក់ដែលកំពុងទទួល ការព្យាបាលនៅមន្ទីរពេទ្យ មាន៤នាក់មានស្ថានភាព ជំងឺធ្ងន់ធ្ងរដែលកំពុង ប្រើម៉ាស៊ីនជំនួយការដកដង្ហើម។

គិតត្រឹមបច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ចបាន ចាប់ខ្លួនជនជាប់សង្ស័យចំនួន១០នាក់៕

អត្ថបទដែលជាប់ទាក់ទង