ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដូសជំរុញជូនប្រជាជនទាំង៥កន្លែង

89

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០២១នេះលោកថេង សុថុល អភិបាលខណ្ឌចំការមនដែលអមដំណើរដោយអស់លោក លោកស្រីជាអភិបាលរងខណ្ឌចំការមននិងចៅសង្កាត់ព្រមទាំងមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដោយចុះមកពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ដូសទី៣ (ដូសជំរុញ) ជូនដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងមូលដ្ឋានសង្កាត់ទាំង៥ នៃខណ្ឌចំការមននៃរាជធានីភ្នំពេញដែលប្រព្រឹត្តទៅដោយរលូននិងគ្រប់ជ្រុងជ្រោយដើម្បីបង្កើនភាពសាំុនៅក្នុងសហគមន៍។

ដូចនេះសូមបងប្អូនប្រជាពលរដ្ឋរួសរាន់ទៅទទួលការចាកវ៉ាំងបង្ការជំងឺកូវីដ១៩អោយបានគ្រប់ៗគ្នានិងទំនាក់ទំនងជាមួយរដ្ឋបាលសង្កាត់ទាំង៥ដែលនៅជិតបងប្អូនដើម្បីទទួលលិខិតអញ្ជើញ និងទៅទទួលការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ដែលនឹងត្រូវចាប់ផ្ដើមពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១តទៅ នៅតាមមណ្ឌលសុខភាពទាំង៥ រួមមាន៖
ទី១-សាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្ដី ហ៊ុន នាង បឹងត្របែកខាងកើត
ទី២-សាលាបឋមសិក្សា វត្តទួលទំពូង
ទី៣-សាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្ដី ហ៊ុន នាង ទួលទំពូង
ទី៤-សាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្ដី ហ៊ុន នាង បឹងត្របែកខាងត្បូង និងទី
៥-មណ្ឌលសុខភាពផ្សារដើមថ្កូវ។
ក្នុងឱកាសនោះផងដែរលោកថេង សុថុល អភិបាលខណ្ឌចំការមន បានមានមតិដោយសូមអំពាវនាវទៅដល់បងប្អូនប្រជាជនដែលរស់នៅក្នុងមូលដ្ឋានខណ្ឌចំការមននាសព្វថ្ងៃនេះសូមអោយបន្តចូលរួមអនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាល និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ«៣ការពារ. ៣កុំ»គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង