លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ចុះពិនិត្យ ការងារចាក់វ៉ាក់សាំង ដូសជំរុញ ជូនពលរដ្ឋ នៅមណ្ឌទួលកី សង្កាត់ភ្លើឆេះរទះ
ភ្នំពេញ៖ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងមន្ដ្រីក្រោមឱវាទ បានចុះពិនិត្យការងារ ចាក់វ៉ាក់សាំងដូសជំរុញ(លើកទី៣) ជូនប្រជាពលរដ្ឋ នៅមណ្ឌល ចាក់វ៉ាក់សាំង បឋមសិក្សាទួលកី ក្នុងមណ្ឌលនេះ ទទួលការងារចាក់វ៉ាក់ សាំង ជូនបងប្អូនប្រជាពលរដ្ឋជាង១ ម៉ឺននាក់
សង្កាត់ ភ្លើងឆេះរទះ ខណ្ឌកំបូល ននៅថ្ងៃទី១១ តុលា ឆ្នាំ២០២១ ។
លោក ឃឹម ស៊ុនសូដា បានសម្ដែង នូវការកោតសរសើរចំពោះក្រុមការងារចាក់វ៉ាក់សាំង បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក ក៏ដូចជាអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាល្អរៀបចំទីតាំងគ្រប់គ្រងសភាពការណ៍ រក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈល្អ និងរៀបចំនីតិវិធី ផ្ដល់សេវាវ៉ាក់សាំងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដោយការទទួលខុសត្រូវខ្ពស់ និងជួយសម្របសម្រួលដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី អំពីការមកទទួលសេវាវ៉ាក់សាំង ដើម្បីឱ្យត្រឹមត្រូវតាមគោលការណ៍កំណត់របស់ក្រុមការងារប្រតិបត្តិ។
លោក បានបានផ្ដាំផ្ញើដល់ក្រុមការងារគ្រូពេទ្យ កងទ័ពជើងគោកសូមឲ្យបន្តសហការគ្នាល្អទាំងកិច្ចការគ្រប់គ្រងសភាពការណ៍ សន្តិសុខសាធារណៈ និងនីតិវិធីផ្ដល់សេវាវ៉ាក់សាំង ឱ្យមានតម្លាភាពត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសរបស់ក្រសួងសុខាភិបាល នឹងបន្តឲ្យអាជ្ញាធរអំពាវនាវបងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ កម្មករ កម្មការិនី ដែលបានចាក់វ៉ាក់សាំងដូសទី១ ដូសទី២ រហូតដល់ដូសទី៣ ត្រឹមត្រូវតាមរយៈពេលកំណត់មកទទួលសេវាវ៉ាក់សាំងដូសទី៣ (ដូសជ្រុញ) ឲ្យបានគ្រប់គ្នា និងសូមឱ្យគោរពវិធានការការពារនានា របស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួនទោះបីយើងបានទទួលសេវាវ៉ាក់សាំងដូសទី៣ រួចហើយក៏ដោយ។
សូមបញ្ជាក់ថា៖. ក្នុងផែនការរួមនៅក្នុងយុទ្ធនាការផ្ដល់សេវាវ៉ាក់សាំងដូសទី៣ ឬហៅថាដូសជម្រុញ របស់ក្រុមគ្រូពេទ្យ ក្រសួងការពារជាតិ ដែលចុះប្រតិបត្ដិការ នៅខណ្ឌ កំបូលទាំងមូល ចំនួនជាង៤ ម៉ឺនាក់ ។
ចំពោះវិធានការចាត់តាំងអនុវត្ត អង្គភាពបានរៀបចំបែងចែកក្រុមការងារប្រតិបត្តិចុះចាក់វ៉ាក់ សាំងជាពីរគោលដៅផ្សេងគ្នា គឺគោលដៅ សាលា បឋមសិក្សាទួលកី សង្កាត់ភ្លើងឆេះរទះ និងមណ្ឌចាក់វ៉ាក់សាំងវត្ដកំបូល សង្កាត់កន្ទោក
៕ . សំរិត