វគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា ដែលមានមន្ត្រី-ថ្នាក់ ដឹកនាំកីឡា គ្រូអប់រំ កាយនិង កីឡាខេត្តកែប២៥រូបចូលរួម
ភ្នំពេញ៖ វគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា ជាលើកទី៣ ក្នុងចំណោម ៤ វគ្គរបស់គណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)សម្រាប់ឆ្នាំ ២០២១នេះ បានបណ្តុះបណ្តាលជូនដល់មន្ត្រី-ថ្នាក់ដឹកនាំកីឡា គ្រូអប់រំកាយ និងកីឡា នៅខេត្តកែប រយៈ ពេល ៤ថ្ងៃ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែ តុលា ឆ្នាំ ២០២១ ដោយសិក្សាតាមប្រព័ន្ធ Zoom ។
បើតាមការឲ្យដឹងពី លោកឯម ហៀងអគ្គលេខាធិការរង NOCCនិងជាប្រធានគណៈគ្រប់គ្រងវគ្គ សិក្សានៅក្នុងពេលអញ្ជើញចូលរួមបើកវគ្គ បានបញ្ជាក់ថា វគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា លើកទី៣ នៅខេត្តកែបនេះ មានសារសំខាន់ ដើម្បីបញ្ជ្រាបចំណេះ ដឹងរដ្ឋបាលកីឡា ក៏ដូចជាបានបញ្ជ្រាបការផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ា នប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជូនដល់សិក្ខាកាមទាំងអស់។
លោកអគ្គលេខារងNOCC បានបន្តដោយជឿជាក់ថា តាមរយៈការចែករំលែកចំណេះ ដឹងពីគ្រូឧទ្ទេសទាំងអស់ គឺសិក្ខា កាមដែលជាគ្រូកីឡាមន្ត្រីកីឡាទាំងអស់ប្រចាំខេត្តនេះនឹងទទួលបាននូវអត្ថប្រយោជន៍បន្ថែមទៀតដើម្បីជួយជំរុញឱ្យវិស័យកីឡានៅខេត្តកែបកាន់តែមានភាពរីក ចម្រើនបន្ថែមទៀត។
វគ្គបណ្តុះបណ្តាលរដ្ឋបាលកីឡានេះគឺជាវគ្គមួយ ក្នុងចំ ណោម៤វគ្គ នៃផែនការរបស់NOCC ប្រចាំ ឆ្នាំ២០២១នេះ និងជាវគ្គទី៣ បន្ទាប់ពីបានបញ្ចប់វគ្គលើកទី១ នៅរាជធានីភ្នំពេញ និងលើកទី២ នៅខេត្តតាកែវ ហើយក្រោយបញ្ចប់វគ្គទីនៅខេត្តកែបនេះ នឹងបន្តទៅខេត្តចុងក្រោយ គឺខេត្តរតនគិរីនាដើមខែវិច្ឆិកាខាងមុខនេះ ។
សម្រាប់វគ្គរដ្ឋបាលកីឡានៅខេត្តកែបនេះ មានសិក្ខាកាមចូលរួមចំនួន២៥នាក់ ។ គ្រូឧទ្ទេសប្រចាំវគ្គមាន ៣ នាក់ គឺលោកព្រឹទ្ធបុរសវេជ្ជបណ្ឌិត សុខ សារឿន ប្រធានគណៈកម្មការវេជ្ជសា ស្ត្រកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, លោក បឹង គឹមតោ ប្រធាននាយក ដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិតនៃក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC។
វគ្គនេះគឺជាការចែករំលែកចំណេះដឹងពីគ្រូឧទ្ទេសទាំងអស់គឺសិក្ខាកាមដែលជាគ្រូកីឡាមន្ត្រីកីឡាទាំងអស់ប្រចាំខេត្តនេះនឹងទទួលបាននូវអត្ថប្រយោជន៍បន្ថែមទៀត ដើម្បីជួយជំរុញឲ្យវិស័យកីឡានៅខេត្តគោលដៅទាំងអស់កាន់តែមានភាពរីកចម្រើនបន្ថែមទៀត ជាពិសេសគឺគោលដៅរួមគ្នាអភិវឌ្ឍឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣
វគ្គរដ្ឋបាលកីឡានេះ ផ្តោតសំខាន់ខ្លឹម សារវេជ្ជសាស្ត្រកីឡា ការធ្វើការជាមួយអ្នកស្ម័គ្រចិត្ត រៀបចំព្រឹត្តិការណ៍ រៀបចំអង្គ ប្រជុំ ទំនាក់ទំនង ស្ត្រី និងកីឡា ប្រវត្តិចលនាអូឡាំពិក និងរចនាសម្ព័ន្ធ អង្គការសាមគ្គីអូឡាំពិក ការលេងដោយយុត្តិធម៌ ភាពជាអ្នកដឹកនាំ ផែនការកម្មវិធីហ្វឹកហាត់កីឡានិងផែនការធ្វើដំណើររបស់គណៈប្រតិភូ។ក្រៅពីគោលដៅសំខាន់ៗនៃវគ្គសិក្សានេះគ្រូឧទ្ទេសក៏បានបញ្ជ្រាបការផ្សព្វផ្សា យនូវគោលដៅចម្បងនៃដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣នៅកម្ពុជាជូនដល់សិក្ខាកាមទាំងអស់ផងដែរ៕