ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បទភ្លេងសម្រាប់ការគោរពទង់ស៊ីហ្គេម និង ការដាក់បញ្ជូលនូវមូលដ្ឋាននៃវប្បធម៌ អរិយធម៌ខ្មែរគឺជារឿងសំខាន់

111

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាន៍ថា បណ្តាប្រទេសអាស៊ីអាគ្នេយ៍បានស្នើសុំឲ្យកម្ពុជាជួយនិពន្ធបទភ្លេង សម្រាប់ការគោរពទង់ស៊ីហ្គេម សម្រាប់ការប្រើប្រាស់ក្នុងពេលស៊ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជាបន្តយកទៅប្រើប្រាស់សម្រាប់ស៊ីហ្គេម ជាបន្តបន្ទាប់នាពេលខាងមុខ។
អ្វីដែលកំពុងធ្វើនាពេលនេះ គឺលម្អិតទៅលើការសម្តែង ទាំងការសម្តែង សម្លៀកបំពាក់ បទចម្រៀងជាដើមនោះ គឺត្រូវបានឯកឧត្តមបណ្ឌិត ថោង ខុន ជំរុញឲ្យគណៈកម្មការជំនាញធ្វើឲ្យបានល្អប្រសើរ គ្រប់ជ្រុងជ្រោយប្រកបដោយប្រសិទ្ធភាពខ្ពស់ ។នេះ
ជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិតថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធាន
អាចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣នៅក្នុងអង្គប្រជុំនាព្រឹកថ្ងៃទី១២តុលា ។

នៅខែក្រោយនេះ CAMSOC នឹងផ្តោតសំខាន់ទៅលើការការបញ្ចាំងរូបភាព 3D ជាមួយនឹងអ្នកជំនាញការមកពីប្រទេសចិន ដោយក្នុងនោះយើងនឹងបន្ស៊ីគ្នាជាមួយការដាក់បញ្ជូលនូវមូលដ្ឋាននៃវប្បធម៌អរិយធម៌ខ្មែរទៅក្នុងបច្ចេកវិទ្យាទំនើបដើម្បីធ្វើឲ្យផ្ទាំងទស្សនីយភាពនៃពិធីបើកបិទស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កាន់តែអស្ចារ្យ និងជាកំណត់ត្រាជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់កម្ពុជា។
ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា «អ្វីដែលចាប់អារម្មខ្លាំងបំផុត គឺCAMSOCកំពុងធ្វើកម្មវិធីបើកស៊ីហ្គេម ឆ្នាំ២០២៣ឲ្យមានលក្ខណៈអស្ចារ្យ និងទាក់ទាញបំផុតជាងកម្មវិធីផ្សេងៗទៀត។ នោះគឺបញ្ហាលើការគោរពទង់ស៊ីហ្គេម មិនទាន់មានបទភ្លេង ក្នុងពេលគោរពទង់ ស៊ីហ្គេម នៅឡើយទេ។ កន្លងមក ក្នុងពេលគោរពទង់ស៊ីហ្គេម បណ្តាម្ចាស់ផ្ទះស៊ីហ្គេម នានាចាក់បទភ្លេងផ្សេងៗ ពោលគឺមិនទាន់មានបទភ្លេង១ដែលត្រូវបានប្រើប្រាស់ជារួមតែមួយសម្រាប់ម្ចាស់ផ្ទះនីមួយៗនោះទេ។

ដូច្នេះហើយបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានឯកភាពគ្នាស្នើសុំឯកឧត្តមបណ្ឌិត ថោង ខុន ក្នុងពេលដែលឯកឧត្តមបណ្ឌិតក្លាយជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ជួយរៀបចំនិពន្ធបទភ្លេងគោរពទង់ស៊ីហ្គេម សម្រាប់ឆ្នាំ២០២៣ ហើយបន្តយកទៅប្រើប្រាស់ សម្រាប់ស៊ីហ្គេម នាពេលខាងមុខជាបន្តបន្ទាប់»។
ក្រោយពីស៊ីហ្គេមនៅកម្ពុជាទៅក្រោមភាពជាអ្នកដឹកនំារបស់ឯកឧត្តមបណ្ឌិតថោងខុនជាប្រធានប្តូរវេននោះនឹងត្រូវចារចូលក្នុងកំណត់ត្រាប្រវត្តិសាស្ត្រអាស៊ានថា បទភ្លេងគោរពទង់ស៊ីហ្គេមត្រូវបានបង្កើតឡើងនៅស៊ីហ្គេម លើកទី៣២ នៅព្រះរាជាណាចក្រកម្ពុជា។ កន្លែងនេះគឺជាចំណុចពិសេសដែលយើងនឹងព្យាយាមធ្វើឲ្យបានសម្រេចដើម្បីជាមោទនភាពជាតិកម្ពុជាយើងទាំងមូលក៏ដូចជាបង្ហាញជូនមិត្តអន្តរជាតិថា កម្ពុជាពិតជាមានសមត្ថភាពអាចធ្វើទៅបាន ដោយអាចធ្វើឲ្យមានភាពប្រែប្រួលលក្ខណៈពិសេសលើចំណុចមួយចំនួន»។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន។

ឯកឧត្តមអគ្គលេខាធិការក៏បានបន្ថែមថា ក្រោយពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានCAMSOCឯកឧត្តមបណ្ឌិតថោងខុនបន្តដឹកនាំត្រួតពិនិត្យវឌ្ឍនភាពការងារពិធីបើក-បិទស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ដោយគ្រោងឆ្អឹងសំខាន់ៗប្រក្រតីទិនការងារផែនការសកម្មភាពការគ្រប់គណៈកម្មការជំនាញរបស់
ខ្លួនត្រូវបានរៀបចំរួចរាល់អស់ហើយប៉ុន្តែអ្វីដែលសំខាន់គឺលម្អិតនៃតួនាទីភារៈកិច្ចរបស់ភាគីពាក់ព័ន្ធទាំងអស់ឲ្យបានជ្រួតជ្រាបកាន់តែស៊ីជម្រៅលើកម្មវិធីបើក បិទលម្អិតឬលំហូរនៃកម្មវិធីនីមួយៗពីដំណាក់កាលមួយទៅដំណាក់កាលមួយឲ្យកាន់តែច្បាស់លាស់រួមទាំងផ្ទាំងទស្ស
នីយភាពសម្តែងពីមួយទៅមួយជាដើម។ការរៀបចំកម្មវិធីទាំងអស់យ៉ាងលម្អិតនេះគឺដើម្បីសម្រួចធ្វើយ៉ាងណាឲ្យមានភាពរលូនមិនឲ្យមានអ្វីដែលជាឧបស័គ្គអ្វីឡើយ ៕

អត្ថបទដែលជាប់ទាក់ទង