ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតប្រធានាធិបតីអាហ្គានីស្ថាន បានបោះបង់ចោល សញ្ជាតិអាមេរិក ដើម្បីចាប់ផ្តើមអាជីព នយោបាយនៅប្រទេសកំណើត

153

អាហ្គានីស្ថាន ៖ លោក Ashraf Ghani បានបោះបង់ចោលសញ្ជាតិអាមេរិក ដើម្បីចាប់ផ្តើមអាជីពនយោបាយនៅប្រទេសកំណើត គឺប្រទេសអាហ្គានិស្ថាន (Afghanistan)។ លោកបានជាប់ឆ្នោតជាប្រធានាធិបី នៅខែកញ្ញា ឆ្នាំ២០១៤ រហូតដល់ទី១៥ ខែសីហា ឆ្នាំ២០២១ គឺជាថ្ងៃដែលលោកបានរត់ចោលវិមានប្រធានាធិបតីទៅកាន់ប្រទេសតាជិគិស្ថាន (Tajikistan) នៅខណៈដែលក្រុមតាលីបង់វាយចូលដល់ជាយរដ្ឋធានីកាប៊ុល។

លោក Ashraf Ghani កាន់តំណែងជាប្រធានាធិបតី និងជាអគ្គបញ្ជាការកងទ័ពអាហ្គានិស្ថាន។ អ្នកនយោបាយនិងប្រជាជនអាហ្គានីស្ថាន បានថ្កោលរូបថាបានបោះបង់ចោលជាតិ និងប្រជាជន ដើម្បីសេចក្តីសុខផ្ទាល់ខ្លួន។

តើភាពកំសាករបស់ប្រធានាធិបតី Ashraf Ghani កើតឡើងដោយសារតែគាត់ជាបញ្ញាវន្តសិក្សានៅអាមេរិក និងមានសញ្ជាតិអាមេរិក មែនទេ?

អតីតប្រធានាធិបតី Ashraf Ghani បានបកស្រាយថាលោកសុខចិត្តរត់ចេញពីប្រទេស ដើម្បីសុវត្ថិសុភាពរបស់ប្រជាជនក្នុងរដ្ឋធានីកាប៊ុល ហើយថាប្រសិនជាលោកមិនរត់ទេ អាចនឹងមានការប៉ះទង្គិចដោយបង្ហូរឈាមជាមួយក្រុមតាលីបង់។

ប៉ុន្តែការរត់ចោលប្រទេសរបស់អតីតប្រធានាធិបតី Ashraf Ghani ដោយគ្មានការតតាំងជាមួយក្រុមតាលីបង់ ត្រូវបានគេសន្មត់ថាលោកខ្លាចត្រូវសម្លាប់ចោលដោយក្រុមតាលីបង់។ ប្រជាជនអាហ្គានិស្ថាននៅចាំចងចាំគ្រប់គ្នា នូវអ្វីដែលបានកើតឡើងចំពោះអតីតប្រធានាធិបតី Najibullah ដែលត្រូវបានអូសចេញពីស្នាក់ការអង្គការសហប្រជាជាតិដែលទីលោកកំពុងសម្ងំលាក់ខ្លួន។ ក្រោយមក លោកត្រូវបានធ្វើទារុណកម្ម និងសម្លាប់ចោលដោយក្រុមតាលីបង់ នៅពេលក្រុមនេះបានដណ្តើមអំណាចនៅឆ្នាំ១៩៩៦។ ក្បាលរបស់លោកត្រូវបានកាត់ រួចត្រូវបានព្រួរនៅលើបង្គោល។

អត្ថបទដែលជាប់ទាក់ទង