ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរងរាជធានីភ្នំពេញ អមដំណើរ លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំង សម្រាប់ដូសទី៣ ឫដូសជំរុញ ជូនប្រជាពលរដ្ឋ នៅខណ្ឌទួលគោក និងខណ្ឌកំបូល

108

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញអមដំណើរ លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងសម្រាប់ដូសទី៣ ឫដូសជំរុញ ជូនប្រជាពលរដ្ឋ នៅខណ្ឌទួលគោក និងខណ្ឌកំបូល រាជធានីភ្នំពេញរួមជាមួយលោកជា ពិសី អភិបាលខណ្ទទួលគោកហើយនៅខណ្ឌលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានចូលរួមអមដំណើរ លោកសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមភូមិន្ទ ប្រធានប្រតិបត្តិអនុគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងក្រសួងការពារជាតិចុះពិនិត្យសកម្មភាពក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ របស់កងឯកភាពចំណុះអគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ នៅទីតាំងចាក់វ៉ាក់សាំង វត្តកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង