កម្លាំងនគរបាលជំនាញ ប្រឆាំងគ្រឿងញៀន បង្រ្កាបជនសង្ស័យ៤នាក់ ជួញគ្រឿងញៀនមួយចំនួន
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត នឹងដឹកនាំសំរបសំរួលពីលោក ពេញ ពិសិដ្ធ ព្រះរាជ្ញអជ្ញារង បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២០និង០០នាទី ក្នុងនោះមានជនសង្សយ័ចំនួន ០១នាក់ ត្រូវបានឃាត់ខ្លួន នៅចំណុចខាងក្រោយកាសុីណូ ហួយ ហ័រ ក្រុម១១ ភូមិ០១ សង្កាត់០២ ក្រុង-ខេត្ដព្រះសីហនុ មានឈ្មោះ ZHANG HONG YOU ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុមទី២១ ភូមិ០៤ សង្កាត់០៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។
វត្ថុតាងដកហូតបានរួមមាន:
-ម្ស៉ៅក្រាមសង្ស័យជាសារធាតុញៀនចំនួន ២៦ កញ្ចប់
-ម្ស៉ៅសថ្លាសង្ស័យជាសារធាតុញៀនចំនួន ១១ កញ្ចប់
– ថ្នាំញៀនអ៊ិចស្តាសុី ប្រភេទ ម៉្សៅ(MDMA) ចំនួន០១ កញ្ចប់
-ថ្នាំញៀនអ៊ិចស្តាសុី ប្រភេទទឹក(MDMA)ចំនួន០៤ ដប
-ថ្នាំគ្រាប់អក្សWY មេតំហ្វេតាមីន ចំនួន០៣ កញ្ចប់
-ទូរសព្ទ័ចំនួន០២គ្រឿង ។
នៅវេលាម៉ោង ២៣:៥០នាទី ថ្ងៃខែឆ្នាំដដែល តាមចម្លើយសារភាព កម្លាំងជំនាញ ក៏បានឈានដល់ឆែកផ្ទះជួលមួយកន្លែងនៅក្រុម២១ ភូមិ០៣ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ។
ទី១-មានឈ្មោះ CHEN JING HUAI ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុម២១ ភូមិ០៣ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ទី២-មានឈ្មោះ CHEN GUO FENG ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុម២១ ភូមិ០៣ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
វត្ថុតាងដកហូតបានរួមមាន៖
– ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៥កញ្ចប់
-រុក្ខជាតិក្រៀមសង្ស័យជាសារធាតុចំនួន០១កញ្ចប់
– ម្សៅក្រាមសង្ស័យជាសារធាតុចំនួន១២ កញ្ចប់
-ថ្នាំគ្រាប់អក្សWY មេតំហេ្វតាមីន ចំនួន ១៣ កញ្ចប់
-ថ្នាំញៀនអ៊ិចស្តាសុីប្រភេទទឹក(MDMA) ចំនួន ០២ ដប
-ថ្នាំញៀនអ៊ិចស្តាសុីប្រភេទម៉្សៅ(MDMA) ចំនួន ០២ កញ្ចប់
-ម្សៅក្រាមពណ៏ប្រផេះសង្ស័យជាសារធាតុញៀនចំនួន ០១ កញ្ចប់
-ជញ្ជីងថ្លឹងថ្នាំចំនួន០២គ្រឿង
-ទូរសព្ទ័ចំនួន ០១ គ្រឿង ។
នៅវេលាម៉ោង០២:០០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ ZHANG HONG YOU បានបន្តសហការណ៏ ជាមួយកម្លាំងជំនាញដោយបាននាំទៅឆែកឆេបន្ទប់ស្នាក់នៅមួយកន្លែងរបស់ជនសង្ស័យឈ្មោះ LU JIAN MIN
ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រកដ ទីលំនៅបច្ចុប្បន្ន ក្រុម១១ ភូម០១ សង្កាត់០២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
វត្ថុតាងដកហូតបានរួមមាន:
-ម្ស៉ៅក្រាមសង្ស័យជាសារធាតុញៀនចំនួន ០៧ កញ្ចប់
-ទូសព្ទ័ចំនួន០២គ្រឿង ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាងខាងលើ ត្រូវបាននគរបាលជំនាញកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕