ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីក.ប.ប.​ បានរកឃេីញបង្គា​ និងបង្កងទឹកសាបមាន ចាក់បញ្ចូលចាហួយប្រមាណ​ ៥០គីឡូក្រាម

94
រាជធានីភ្នំពេញ​៖​ ដោយមានការណែនាំពីឯកឧត្តម​ ផាន​ អូន​ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ទទួលបន្ទុកជាអគ្គនាយក​ នៃអគ្គនាយកដ្ឋាន​ ក.ប.ប.​ មន្ត្រីក.ប.ប.​ ប្រចាំសាខារាជធានីភ្នំពេញ​ បាននាំយករថយន្តពិសោធន៍ចល័តចុះទៅត្រួតពិនិត្យគុណភាពគ្រឿងសមុទ្រនៅផ្សារលក់គ្រឿងសមុទ្រ​ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ​ ៥៨៩​ (ផ្លូវត្រឡោកបែក)​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។ នៅក្នុងប្រតិបត្តិការនេះ​ មន្ត្រីជំនាញមិនបានរកឃេីញសារធាតុ Formaline លេីគ្រឿងសមុទ្រទាំងនោះឡេីយ​ តែបានរកឃេីញថាបង្គា​ និងបង្កងទឹកសាបចំនួន​ ៥០.៥០គីឡូក្រាម​ មានចាក់បញ្ចូលសារធាតុចាហួយដេីម្បីកេងប្រវ័ញ្ច​លេីប្រជាពលរដ្ឋជាអ្នកប្រេីប្រាស់។ ក្រោយពីបានត្រួតពិនិត្យឃេីញដូចនេះ​ មន្ត្រីជំនាញបានធ្វេីការពិន័យ​ និងណែនាំដល់ម្ចាស់អាជីវកម្មឱ្យឈប់ប្រព្រឹត្តល្មេីសនឹងច្បាប់៕
អត្ថបទដែលជាប់ទាក់ទង