ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡានបើក បុកកិនអ្នកជិះម៉ូតូស្លាប់ នៅផ្លូវជាតិលេខ៤អង្គស្នួល

89

កណ្ដាល៖ក្រុមសមត្ថកិច្ចបានអោយដឹងនៅព្រឹកថ្ងៃទី១៤ខែតុលានេះថា ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូបណ្ដាលអោយស្លាប់បុរសម្នាក់ និងខូចខាតម៉ូតូ១គ្រឿងកាលពីរសៀលថ្ងៃទី១៣ខែតុលា ឆ្នាំ២០២១
ចំណុចលេីកំណាត់ផ្លូវជាតិលេខ០៤ ស្ថិតនៅមុខរោងចក្រព្យូអឹមអាយ ភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ចន្លោះគីឡូម៉ែត្រ ២៦.២៧។

នៅរសៀលថ្ងៃទីខែឆ្នាំ កេីតហេតុខាងលេី មានម៉ូតូ ០១គ្រឿង ម៉ាកហុងដា PCX ពណ៍ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល១V១៤៥៧ បេីកបរដោយឈ្មោះ សេនប៊ុន្នី (ស្លាប់នៅកន្លែងកើតហេតុ) ភេទ ប្រុស អាយុ៥៤ឆ្នាំ បំរើការយោធានៅមជ្ឈមណ្ឌលហ្វឹកហ្វឺនជួសជុលបញ្ជូនសារនៅភូមិឫស្សី សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ័ មានជ័យ ក្រុងភ្នពេញ ដែលបេីកម៉ូតូមកពីទិសខាងកើតទៅទិសខាងលិច (ភ្នំពេញ-កំពង់ស្ពឺ) លុះដល់ចំណុចកេីតហេតុខាងលេី បានចាប់ហ្វ្រាំងបណ្ដាលអោយដួលបោកលើទ្រូងផ្លូវ ស្របពេលដួលក៍មានរថយន្ដ១គ្រឿងមិនដឹងម៉ាកមិនដឹងផ្លាកលេខបើកមកពីក្រោយស្របទិសគ្នាបានកិនចំក្បាលអ្នកបើកម៉ូតូ បណ្ដាយអោយស្លាប់តែម្តង ។

ចំពោះរថយន្ដក្រោយពេលកើតហេតុបានបើករត់គេចទៅទិសខាងលិចបាត់ទៅ ។
សេចក្ដីសន្និដ្ឋាន ៖ករណីនេះបណ្ដាលមកពី អ្នកបេីកបរម៉ូតូ បេីកបរខ្វះការប្រុងប្រយ័ត្ន ។
ចំពោះមធ្យោយបាយ កម្លាំងជំនាញបាន ធ្វេីការវាស់វែង យកមករក្សារទុក នៅអធិការដ្ឋាននគរបាលស្រុក អង្គស្នួល ដេីម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ណែកសពបានប្រគល់ជូនក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រៃណី៕

អត្ថបទដែលជាប់ទាក់ទង